Netanyahu ជំរុញ Trump ឲ្យទទួលរង្វាន់ណូបែលសន្តិភាព ក្រោមគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ដោយស្នើឱ្យគាត់ចូលរួមបេក្ខភាពសម្រាប់រង្វាន់ណូបែលសន្តិភាព។ ការស្នើនេះធ្វើឡើងនៅក្នុងពេលអាហារពេលល្ងាចនៅសេតវិមាន បង្ហាញពីការប៉ុនប៉ងលើកស្ទួយប្រធានាធិបតីអាមេរិកលោក Trump ក្នុងយុទ្ធនាការធ្វើឲ្យមានសន្តិភាពនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្គាហ្សា។
ក្នុងអំឡុងពេលអាហារពេលល្ងាចនោះ លោក Trump បានបញ្ចេញសុន្ទរកថាដោយមានទំនោរទៅនឹងសន្តិភាព ដោយនិយាយថា៖

ខ្ញុំឈប់ធ្វើសង្គ្រាម ហើយខ្ញុំស្អប់ពេលឃើញមនុស្សត្រូវគេសម្លាប់

លោក Trump មើលឃើញការបញ្ចប់សង្គ្រាមនៅ Gaza ជាជំហានសំខាន់មួយសម្រាប់បំពេញគោលបំណងផ្នែកនយោបាយ និងអភិវឌ្ឍន៍កេរ្តិ៍ដំណែលរបស់គាត់។ ការទទួលសំបុត្រតែងតាំងពី Netanyahu សម្រាប់រង្វាន់ណូបែលសន្តិភាពក៏ផ្តល់ជាការគាំទ្រដ៏មានអត្ថន័យផងដែរ។
ការចរចាដើម្បីបញ្ចប់សង្គ្រាមនៅ Gaza បានធ្វើឡើងយ៉ាងសកម្មក្នុងប្រទេសកាតា។ កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ការដោះលែងអ្នកជាប់ឃុំជាបណ្ដើរ និងការចែកជំនួយមនុស្សធម៌ទៅកាន់តំបន់។ អ៊ីស្រាអែលបានអនុម័តតាមការស្នើរបស់កាតា ប៉ុន្តែហាម៉ាសបានធ្វើការកែប្រែខ្លះៗ ដែលអ៊ីស្រាអែលមើលឃើញថាមិនអាចទទួលយកបាន។ ទោះបីជាយ៉ាងណា ការចរចាបន្តកើតឡើង ដោយអ៊ីស្រាអែលមិនទាន់ចេញបញ្ជីក្រុមចរចាផ្លូវការនៅឡើយ។
លោក Michael Oren អតីតឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក Trump និង Netanyahu កំពុងប្រើប្រាស់ជោគជ័យនយោបាយលើអ៊ីរ៉ង់ក្នុងការបង្ហាញភាពបត់បែនដើម្បីទទួលសន្តិភាព។
លោក Trump កំពុងដាក់សម្ពាធលើលោក Netanyahu ដើម្បីជំរុញការបញ្ចប់សង្រ្គាម ហើយមើលឃើញ Netanyahu ជាដៃគូសំខាន់ក្នុងការសម្រេចគោលដៅនេះ។ ជាការឆ្លើយតបលោក Trump ក៏ផ្តល់ការលើកទឹកចិត្តផងដែរ ដោយបញ្ចេញន័យថា អាមេរិកអាចជួយគាំទ្រអ៊ីស្រាអែលបើអ៊ីរ៉ង់ព្យាយាមស្ថាបនាគម្រោងនុយក្លេអ៊ែរឡើងវិញ។
សម្រាប់លោក Trump ការបញ្ចប់សង្គ្រាមនៅ Gaza មិនត្រឹមតែជាជោគជ័យផ្នែកសន្តិភាពទេ ប៉ុន្តែជាជំហានសំខាន់ទៅរកគោលដៅធំមួយទៀតគឺ ការធ្វើឲ្យទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលមានលក្ខណៈធម្មតា ដែលជាផ្នែកនៃ Abraham Accords ដែលគាត់បានចូលរួមជំរុញក្នុងអាណត្តិដំបូង។
ទោះបីជាអារ៉ាប៊ីសាអូឌីត មិនអាចយល់ព្រមចូលក្នុងកិច្ចព្រមព្រៀងសន្តិភាព នៅពេលសង្រ្គាមនៅ Gaza មិនទាន់បញ្ចប់ ក៏ហេតុនេះបានបង្កើនសារៈសំខាន់បទឈប់បាញ់ក្នុងចំនោមគោលដៅនយោបាយដ៏ទូលំទូលាយរបស់លោក Trump។
មួយក្នុងចំណោមប្រធានបទដែលកំពុងលេចឡើងគឺ “អនាគតរបស់ហ្គាហ្សាបន្ទាប់ពីសង្គ្រាម”។ អ៊ីស្រាអែលបដិសេធមិនឱ្យក្រុមហាម៉ាសបន្តគ្រប់គ្រងតំបន់ ហើយលោក Trump ក៏បានលើកយោបល់ថា គួរតែបង្កើតទីលំនៅថ្មីសម្រាប់ប៉ាឡេស្ទីន ហើយអភិវឌ្ឍហ្គាហ្សាឲ្យក្លាយជា “Riviera of the Middle East”។ ក៏ប៉ុន្តែផែនការនេះត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិរិះគន់ជាច្រើន។
នៅពេលអ្នកសារព័ត៌មានបានសួរអំពីផែនការនេះ នៅក្នុងពេលជជែកជាមួយ Netanyahu លោក Trump បាននិយាយថា៖

“លោក Netanyahu នឹងឆ្លើយបានល្អជាងខ្ញុំ។”

Netanyahu បានឆ្លើយថា លោក Trump មានចក្ខុវិស័យ “សេរីភាពនៃជម្រើស” ហើយថា៖

“ប្រសិនបើមនុស្សចង់ស្នាក់នៅ គេអាចស្នាក់នៅបាន ប្រសិនបើពួកគេចង់ចាកចេញ ក៏អាចចាកចេញទៅបានផងដែរ វាមិនគួរជាប់គុកនោះទេ។”
Netanyahu កំពុងប្រើយុទ្ធសាស្រ្តដើម្បីគាំទ្រលោក Trump តាមរយៈការផ្ដល់រង្វាន់ណូបែលសន្តិភាព ជាការបង្ហាញសភាពស្ម័គ្រចិត្តក្នុងការបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា។ ក្នុងនាមជាប្រធានាធិបតីដែលមានជម្លោះនយោបាយក្នុងស្រុក។ លោក Trump កំពុងស្វែងរកជោគជ័យនយោបាយអន្តរជាតិ ដើម្បីបន្ថែមអំណាចក្នុងអាណត្តិទីពីររបស់គាត់។ ចំពោះសន្តិភាពមជ្ឈិមបូព៌ា វាហាក់ដូចជាពាក់ព័ន្ធនឹងគ្រប់អំណាចនយោបាយ ក្តីសង្ឃឹម និងអនាគតរបស់តំបន់ទាំងមូល។

អត្ថបទ៖ ហូរ មុនីវ័ន្ត

ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *