នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយរងដ្ឋបាល លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួន ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។
របៀបវារៈសម្រាប់កិច្ចប្រជុំ រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិ
ទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្ដីពីការអនុវត្តការងារប្រចាំខែ
មេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសំណើសុំតែងតាំងអភិបាល អភិបាលរង
ក្រុង ស្រុកចំនួន០៩រូប ក្នុងដែនសមត្ថកិច្ចដដែល និងសម្រួលភារកិច្ចអភិបាលរង
ស្រុក ចំនួន០១រូប។
៤-បញ្ហាផ្សេងៗ៕