អ៊ីស្រាអែលព្រមានលោក Khamenei នឹងបញ្ចប់ដូចសាដាម ហ៊ូសេន ប្រសិនបើគាត់នៅតែអរិភាពជាមួយអ៊ីស្រាអែល

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (17 ខែមិថុនា) ថាគាត់អាចបញ្ចប់ជីវិតដូចមេដឹកនាំផ្តាច់ការអ៊ីរ៉ាក់ Saddam Hussein ប្រសិនបើគាត់បន្តធ្វើអរិភាពជាមួយអ៊ីស្រាអែល។ អង្គុយជាមួយមេបញ្ជាការយោធាអ៊ីស្រាអែល លោក Katz បាននិយាយនៅក្នុងវីដេអូថា អ៊ីរ៉ង់គួរតែចងចាំពីរបៀបដែលមេដឹកនាំផ្តាច់ការនៅក្នុងប្រទេសជិតខាង ដោយសំដៅទៅលើប្រទេសអ៊ីរ៉ាក់ ដែលបានជ្រើសរើសដើម្បីប្រឆាំងនឹងអ៊ីស្រាអែល តើទីបញ្ចប់របស់គាត់យ៉ាងម៉េច? Katz ក៏បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់នៅក្នុងទីក្រុង Tehran ឱ្យជម្លៀសចេញពីរដ្ឋធានី បន្ទាប់ពីបាននិយាយពីមុនថា ក្រុង Tehran នឹងទទួលរងនូវផលវិបាកសម្រាប់ការវាយប្រហាររបស់ខ្លួនលើជនស៊ីវិលអ៊ីស្រាអែល ដោយជំរុញឱ្យពួកគេគេចខ្លួន បើកាលណាលឺសំលេងតឿន។ …

អ៊ីស្រាអែលព្រមានលោក Khamenei នឹងបញ្ចប់ដូចសាដាម ហ៊ូសេន ប្រសិនបើគាត់នៅតែអរិភាពជាមួយអ៊ីស្រាអែល Read More

ក្រសួងការបរទេសថៃ ចោទប្រកាន់ទាំងគឃ្លើនថា កម្ពុជា គ្មានឆន្ទៈបញ្ចប់វិវាទព្រំដែនតាមរយៈយន្តការទ្វេភាគី ហើយថា ថៃ មិនដែលទទួលស្គាល់យុត្តាធិការរបស់តុលាការ ICJ ឡើយ

ដោយ: RT News នៅចុងក្រោយនេះ ក្រសួងការបរទេសថៃ បានធ្វើការចោទប្រកាន់ទាំងគឃ្លើនថា កម្ពុជា ខ្វះឆន្ទៈពិតប្រាកដនៅក្នុងការប្រើយន្តការចរចាទ្វេភាគី ក្នុងការដោះស្រាយបញ្ចប់វិវាទព្រំដែននៅតំបន់ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកំពុងបន្តកើតមានរវាងប្រទេសទាំងពីរ ខណៈដែលកងទ័ពភូមិភាគ២ របស់ថៃ បានប្រកាសក្ដែងៗថា ខ្លួនមិនគោរព ឬ ទទួលស្គាល់ផែនទីរបស់កម្ពុជា ជាដាច់ខាត ពោលគឺទទួលស្គាល់តែផែនទីដែលថៃបានគូរជាឯកតោភាគីតាមអំពើចិត្តរបស់ខ្លួនប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកក ប៉ុស្ដិ៍ កាលពីថ្ងៃចន្ទ ទី១៦ ខែមិថុនា 2025នេះ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ …

ក្រសួងការបរទេសថៃ ចោទប្រកាន់ទាំងគឃ្លើនថា កម្ពុជា គ្មានឆន្ទៈបញ្ចប់វិវាទព្រំដែនតាមរយៈយន្តការទ្វេភាគី ហើយថា ថៃ មិនដែលទទួលស្គាល់យុត្តាធិការរបស់តុលាការ ICJ ឡើយ Read More

រដ្ឋមន្ត្រី ក្រសួងការងារចុះទៅផ្ទាល់ដល់តំបន់ជាយដែនតែម្ដង ដើម្បីទទួលពលករមកពីស្រុកថៃ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​មណ្ឌល​​សំចត​​ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពី​ឱកាសការងារ និងការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ នៅ​តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​ដែល​ជាយន្តការ​ត្រៀម​របស់​ក្រសួង​ក្នុង​ការ​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និងពលករខ្មែរ​ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើតវិញ។ ក្នុង​នោះ​ក៏​មាន​ការ​ទទួលស្វាគមន៍ និងអមដំណើរ​ដោយ​ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃ​គណៈអភិបាល​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ​ជា​ច្រើនរូបទៀត។ #MLVT #HENGSour

រដ្ឋមន្ត្រី ក្រសួងការងារចុះទៅផ្ទាល់ដល់តំបន់ជាយដែនតែម្ដង ដើម្បីទទួលពលករមកពីស្រុកថៃ Read More

ច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ ត្រូវបានមន្រ្តីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះទៅដល់ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជាវិញ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្តល់ព័ត៌មានទាក់ទងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះផងដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនរថយន្តជាច្រើនគ្រឿងដែលជាមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែននីមួយៗនៃកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះបងប្អូនប្រជាពលរដ្ឋ …

ច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ ត្រូវបានមន្រ្តីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះទៅដល់ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ Read More

កម្ពុជា សម្រេចបញ្ជូនពាក្យបណ្ដឹងផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅព្រឹកថ្ងៃអាទិត្យ នេះ

ភ្នំពេញ៖ កម្ពុជា បានប្រកាសជំហរយ៉ាងមុតមាំថា ទោះបីជាកម្ពុជា ទទួលយកការចរចាជាមួយថៃ ជុំវិញវិវាទព្រំដែនតាមរយៈកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានចាប់ផ្តើមកាលពីម្សិលមិញ និងបន្ដកិច្ចប្រជុំនេះនៅអាទិត្យ នេះទៀតក្ដី ក៏កម្ពុជា នៅតែត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីជាមួយប្រទេសជិតខាង និងដើម្បីការពារទឹកដីរបស់កម្ពុជា ហើយនេះបង្ហាញថា កម្ពុជា ឈរលើភាពត្រឹមត្រូវ និងគោរពតាមច្បាប់អន្តរជាតិជាគោលសំខាន់។ ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅមុននេះបន្តិចថា នៅព្រឹកថ្ងៃអាទិត្យ ទី១៥ មិថុនា ឆ្នាំ២០២៥ …

កម្ពុជា សម្រេចបញ្ជូនពាក្យបណ្ដឹងផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅព្រឹកថ្ងៃអាទិត្យ នេះ Read More

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា

​ ខេត្តកែប​ រួមជាមួយ​ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អញ្ជើញ​ចូលរួម​អបអរសាទរ​ព្រះរាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ សម្ដេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតាជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ គម្រប់​ព្រះជន្ម​ ៨៩​ យាងចូល​ ៩០​ ព្រះវស្សា​ ៕ ខេត្តកែប​,​ ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៦​ មិថុនា​ ២០២៥

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា Read More

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីគ្មានគម្រោងបញ្ជូនពលករខ្មែរ មកកម្ពុជា វិញនោះទេ តែពួកគេអាចទៅបានបើមានការងារសមរម្យ

ដោយ: RT News នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានប្រកាសជំហរថា រដ្ឋាភិបាលរបស់លោកស្រីគ្មានផែនការបញ្ជូនពលករខ្មែរ មកកម្ពុជា វិញនោះទេ ទោះបីជាភាពតានតឹងជាមួយកម្ពុជា ពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី មានការកើនឡើងយ៉ាងណាក៏ដោយចុះ ព្រោះរដ្ឋាភិបាលរបស់លោកស្រីតម្កល់ផលប្រយោជន៍ជាតិជាធំ និងគោរពសិទ្ធិមនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា។ លោកស្រី ផែថងថាន …

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីគ្មានគម្រោងបញ្ជូនពលករខ្មែរ មកកម្ពុជា វិញនោះទេ តែពួកគេអាចទៅបានបើមានការងារសមរម្យ Read More

អ៊ីស្រាអែល VS អ៊ីរ៉ង់ ការចាប់ផ្តើមនៃមហាសង្រ្គាមជាថ្មី ហ្គេមនៃការរស់រានមានជីវិត

🔴 អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ជាការវាយប្រហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាប់ផ្តើមប្រតិបត្តិការ Rising Lion ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ដែលជាការវាយប្រហារដ៏ធំបំផុតលើប្រទេសអ៊ីរ៉ង់ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ លោក Netanyahu បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាការគំរាមកំហែងចម្បងចំពោះអត្ថិភាពរបស់អ៊ីស្រាអែល អស់រយៈពេលជាងបីទសវត្សរ៍មកហើយ។ អ៊ីស្រាអែលបានលើកឡើងពីតម្រូវការវាយប្រហារគោលដៅអ៊ីរ៉ង់ជាមុនសិន ឬហៅកាត់ថា Preemptive Strike ព្រោះអ៊ីរ៉ង់ជិតនឹងបង្កើតអាវុធនុយក្លេអ៊ែរនៅពេលខាងមុខនេះហើយ។ អ៊ីស្រាអែលបានអះអាងថា នៅឆ្នាំ 2024 អ៊ីរ៉ង់បានបង្កើនយុទ្ធសាស្ត្ររបស់ខ្លួនដោយបើកការវាយប្រហារដោយមីស៊ីលត្រង់ទៅលើទឹកដីអ៊ីស្រាអែលក្នុងខែមេសា …

អ៊ីស្រាអែល VS អ៊ីរ៉ង់ ការចាប់ផ្តើមនៃមហាសង្រ្គាមជាថ្មី ហ្គេមនៃការរស់រានមានជីវិត Read More

អ៊ីរ៉ង់បាញ់មីស៊ីល១០០គ្រាប់ទៀតក្រោយការវាយប្រហាររបស់អ៊ីស្រាអែល៤០ម៉ោងមិនឈប់

អ៊ីរ៉ង់បានបាញ់កាំជ្រួចច្រើនជាង 100 គ្រាប់ទៀត ទៅកាន់ប្រទេសអ៊ីស្រាអែល សំដៅទៅលើតំបន់ភាគខាងជើង បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារអ៊ីរ៉ង់អស់រយៈពេលជិត 40 ម៉ោងដោយមិនឈប់។ កាលពីយប់ថ្ងៃសៅរ៍ ទី 14 ខែមិថុនា ឆ្នាំ 2025 កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានរកឃើញមីស៊ីលជាច្រើនគ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួន។ ប្រព័ន្ធការពារកំពុងធ្វើការដើម្បីស្ទាក់ចាប់ការគំរាមកំហែង។ ជនស៊ីវិលត្រូវបានព្រមានឱ្យចូលទៅក្នុងតំបន់ការពារជាបន្ទាន់ ហើយស្នាក់នៅទីនោះរហូតដល់មានការជូនដំណឹងបន្ថែម។ IDF ក្រោយមកបានប្រកាសថា កម្លាំងទ័ពអាកាសរបស់ខ្លួនកំពុងវាយលុកគោលដៅយោធាក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ស្របជាមួយនឹងការស្ទាក់ចាប់មីស៊ីលដែលបាញ់ចូលមក។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា …

អ៊ីរ៉ង់បាញ់មីស៊ីល១០០គ្រាប់ទៀតក្រោយការវាយប្រហាររបស់អ៊ីស្រាអែល៤០ម៉ោងមិនឈប់ Read More

“Trump” ព្រមាន “អ៊ីរ៉ង់” កុំឱ្យវាយប្រហារសហរដ្ឋអាមេរិកដោយគំរាមកំហែងដល់ផលវិបាកធ្ងន់ធ្ងរ

មេដឹកនាំអាមេរិកបានព្រមានអ៊ីរ៉ង់ថា នឹងប្រឈមផលវិបាកធ្ងន់ធ្ងរប្រសិនបើហ៊ានវាយប្រហារអាមេរិក ខណៈអ៊ីស្រាអែល និង អ៊ីរ៉ង់បន្តសងសឹក។ មនុស្សយ៉ាងតិច១០នាក់ ត្រូវបានរកឃើញស្លាប់នៅខាងអ៊ីស្រាអែល។ ថ្ងៃនេះ (15 មិថុនា 2025) កងទ័ពអ៊ីស្រាអែលបានបញ្ចេញរូបភាពនៃការវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ និងបានប្រកាសព្រមានប្រជាជនអ៊ីរ៉ង់ដែលរស់នៅក្បែររោងចក្រផលិតអាវុធក្នុងទីក្រុង Tehran ឱ្យជម្លៀសចេញពីតំបន់នេះ ព្រោះអ៊ីស្រាអែលនឹងបន្តវាយប្រហារគោលដៅក្នុងគោលបំណងកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែរ និងអាវុធរបស់អ៊ីរ៉ង់។ កន្លងមក កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារគោលដៅជាច្រើនក្នុងទីក្រុង Tehran ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងអគារក្រសួងការពារជាតិ និងគោលដៅផ្សេងទៀតដែលរួមចំណែកដល់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីល ដើម្បីវាយប្រហារតំបន់ជាច្រើននៃប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃទី ១៤ មិថុនា …

“Trump” ព្រមាន “អ៊ីរ៉ង់” កុំឱ្យវាយប្រហារសហរដ្ឋអាមេរិកដោយគំរាមកំហែងដល់ផលវិបាកធ្ងន់ធ្ងរ Read More