រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សកម្មភាពត្រៀមចេញដំណើរចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Guiyang University នៃប្រទេសចិនដែលមានការចូលរួមពីប្អូនៗសិស្សានុសិស្សចំនួន 25 នាក់មកពី សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះសុីសុវត្ថិ និងសាលារៀនជំនាន់ថ្មីវិទ្យាល័យបឹងត្របែក។
ក្នុងដំណើរទស្សនកិច្ចសិក្សាមួយនេះមានការចូលរួមពីថ្នាក់ដឹកនាំ លោក លឹម វុទ្ធី ស្ថាននិកនៃសាលា ស្ទេបហ្វរវើដ អន្តរជាតិ លោក Zhou Jame នាយកនៃសាលាស្ទេបហ្វរវើដ អន្តរជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃសាលារៀនជំនាន់ថ្មីផងដែរ។
សិស្សនិស្សិតដែលចេញដំណើរក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានេះ គឺជាឱកាសសិក្សាបែបអនុវត្តន៍មួយដ៏សំខាន់សម្រាប់ការបង្កើនចំណេះដឹង និងបទពិសោធន៍អនាម័យសង្គម និងវិជ្ជាជីវៈ។