
គោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
តាមរយៈសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះហៅបុគ្គលជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ឱ្យចូលខ្លួនមកបំភ្លឺនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ================ ជាលទ្ធផល បុគ្គលនេះបានសារភាពថា ខ្លួនពិតជាបានផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ លើទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ពិតមែន ហើយរាល់ឯកសារដែលបានយកផ្សព្វផ្សាយនោះខ្លួន …
គោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ Read More