អ៊ីរ៉ង់បាញ់មីស៊ីល១០០គ្រាប់ទៀតក្រោយការវាយប្រហាររបស់អ៊ីស្រាអែល៤០ម៉ោងមិនឈប់
អ៊ីរ៉ង់បានបាញ់កាំជ្រួចច្រើនជាង 100 គ្រាប់ទៀត ទៅកាន់ប្រទេសអ៊ីស្រាអែល សំដៅទៅលើតំបន់ភាគខាងជើង បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារអ៊ីរ៉ង់អស់រយៈពេលជិត 40 ម៉ោងដោយមិនឈប់។ កាលពីយប់ថ្ងៃសៅរ៍ ទី 14 ខែមិថុនា ឆ្នាំ 2025 កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានរកឃើញមីស៊ីលជាច្រើនគ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួន។ ប្រព័ន្ធការពារកំពុងធ្វើការដើម្បីស្ទាក់ចាប់ការគំរាមកំហែង។ ជនស៊ីវិលត្រូវបានព្រមានឱ្យចូលទៅក្នុងតំបន់ការពារជាបន្ទាន់ ហើយស្នាក់នៅទីនោះរហូតដល់មានការជូនដំណឹងបន្ថែម។ IDF ក្រោយមកបានប្រកាសថា កម្លាំងទ័ពអាកាសរបស់ខ្លួនកំពុងវាយលុកគោលដៅយោធាក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ស្របជាមួយនឹងការស្ទាក់ចាប់មីស៊ីលដែលបាញ់ចូលមក។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា …
អ៊ីរ៉ង់បាញ់មីស៊ីល១០០គ្រាប់ទៀតក្រោយការវាយប្រហាររបស់អ៊ីស្រាអែល៤០ម៉ោងមិនឈប់ Read More