“Joe Biden” ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន “មហារីកក្រពេញប្រូស្តាត” ធ្ងន់ធ្ងរ

“Joe Biden” ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន “មហារីកក្រពេញប្រូស្តាត” ធ្ងន់ធ្ងរ

លោក Joe Biden អតីតមេដឹកនាំអាមេរិក ពិនិត្យឃើញមហារីកក្រពេញប្រូស្តាតកម្រិតធ្ងន់។ ក្រុមគ្រួសារកំពុងពិចារណាជម្រើសនៃការព្យាបាល។ ខណៈដែលលោក Donald Trump បានសម្តែងការព្រួយបារម្ភ និងជូនពរឱ្យលោកឆាប់ជាសះស្បើយ។
ការិយាល័យរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចេញសេចក្តីថ្លែងការណ៍ថា អតីតមេដឹកនាំវ័យ ៨២ ឆ្នាំរូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរដែលបានរាលដាលដល់ឆ្អឹង។ លោកក៏បានបញ្ជាក់ផងដែរថា បើទោះជាវាជាជំងឺធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមហារីកដែលរកឃើញគឺអាស្រ័យលើអ័រម៉ូនក្នុងការលូតលាស់ (hormone-sensitive) មានន័យថា ជំងឺនេះអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។ អតីតប្រធានាធិបតី និងក្រុមគ្រួសាររបស់គាត់កំពុងពិចារណាជម្រើសនៃការព្យាបាលជាមួយគ្រូពេទ្យផ្ទាល់ខ្លួនរបស់គាត់។

សេចក្តីថ្លែងការណ៍នេះបានបង្ហាញបន្ថែមទៀតថា ជំងឺមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យដោយពិន្ទុ Gleason នៃ 9 ដែលយោងតាមព័ត៌មានពី Cancer Research UK ពិន្ទុនេះមានន័យថា ជំងឺរបស់លោកបៃដិនមានភាពធ្ងន់ (high-grade) និងអាចរាលដាលយ៉ាងឆាប់រហ័ស។ ការវិនិច្ឆ័យនេះបានកើតឡើង បន្ទាប់ពីលោកបៃដិនមានរោគសញ្ញាតម្រងនោមមិនប្រក្រតី ហើយបានចូលទៅពិនិត្យសុខភាពនៅសប្ដាហ៍មុន បន្ទាប់ពីបានរកឃើញក្រុមកោសិកាសង្ស័យនៅក្នុងតម្រងនោម។
ការប្រកាសនេះធ្វើឡើងជិតមួយឆ្នាំបន្ទាប់ពីអតីតប្រធានាធិបតីដែលកាន់តំណែងពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីតំណែងជាបេក្ខភាពប្រធានាធិបតីពីគណៈបក្សប្រជាធិបតេយ្យ ការចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ 2024 ដែលជាអាណត្តិទីពីររបស់លោក Biden ក្នុងនាមជាអ្នកដឹកនាំបន្ទាប់ពីប្រឈមនឹងសម្ពាធខ្លាំង ដោយសារតែមានការព្រួយបារម្ភអំពីសុខភាព អាយុ ការត្រៀមខ្លួន និងសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសរយៈពេលបួនឆ្នាំទៀត ប្រសិនបើលោក Biden ឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំមុន។

លោក Biden បានប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងបន្ទាប់ពីការបំពេញការងារមិនល្អនៅក្នុងការបោះឆ្នោតបឋមប្រធានាធិបតីខែមិថុនា ឆ្នាំ 2024។ នៅទីបញ្ចប់គណបក្សប្រជាធិបតេយ្យដែលបានជ្រើសរើសលោកស្រី Kamala Harris ជាតំណាងគណបក្សក្នុងការប្រជែងដណ្តើមតំណែងថ្នាក់ដឹកនាំ ប៉ុន្តែបានចាញ់លោក Donald Trump។

Biden បានឡើងកាន់តំណែងជាប្រធានាធិបតីទី 46 នៅអាយុ 78 ឆ្នាំដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីដែលមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ មុនពេលលោក Trump បំបែកកំណត់ត្រា។ ទោះបីជាគាត់ចូលកាន់តំណែងនៅអាយុ 78 ឆ្នាំដូចគ្នាក៏ដោយ ប៉ុន្តែលោកត្រាំមានអាយុច្រើនជាងលោក Biden ជាច្រើនខែ។

បន្ទាប់ពីមានដំណឹងពីជំងឺត្រូវបានលាតត្រដាងឱ្យដឹងថា លោក Trump បានចេញមកនិយាយថា គាត់និងស្ត្រីទី១ Melania សោកស្តាយចំពោះដំណឹងនេះ។ ផ្ញើសារជូនពរ និងក្តីកង្វល់ទៅកាន់ Jill និងក្រុមគ្រួសាររបស់នាង។ ហើយសូមជូនពរលោក Biden ឆាប់ជាសះស្បើយ។

ខណៈ Kamala Harris ក៏បាននិយាយថា នាងសោកស្តាយពេលបានឮដំណឹងនេះ។ បញ្ជាក់ផងដែរថា Biden គឺជាអ្នកប្រយុទ្ធ ហើយគាត់នឹងប្រឈមមុខនឹងជំងឺនេះដោយភាពរឹងមាំ និងសុទិដ្ឋិនិយម។ ហើយសូមជូនពរលោក Biden ឆាប់ជាសះស្បើយ។

ប្រែសម្រួលៈ ហូរ មុនីវ័ន្ត
ប្រភព៖ Thai PBS

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *