1 រក្សាជាតិទឹក គឺញាំទឹកគ្រប់គ្រាន់ ទៅតាមទំងន់របស់ខ្លួន ដើម្បីអោយតម្រងនោមច្រោះជាតិពុលចេញមកក្រៅ។
2 បរិភោគរបបអាហារដោយ
– កាត់បន្ថយ សូដ្យូម(ប្រៃ) ផ្អែមពេក ខ្លាញ់ច្រើន ព្រោះសារធាតុទាំងអស់នេះធ្វើអោយតម្រងនោមធ្វើការកើនឡើងទ្វេដង។
– កាត់បន្ថយអាហារកែច្នៃ អាហារកំប៉ុង អាហារវេចខ្ចប់ស្រាប់ៗ អាហារបំពង…។
– កុំញាំថ្នាំដែលមិនចាំបាច់ យកល្អគួរញាំថ្នាំដែលចេញដោយវេជ្ជបញ្ជាតាមការណែនាំត្រឹមត្រូវ។
3 ជៀសវាងសារធាតុគ្រោះថ្នាក់
– ឈប់ជក់បារី (កាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម) ។
– កំណត់ជាតិអាល់កុល (ការផឹកស្រាច្រើនបង្កអន្តរាយមុខងារតំរងនោម) ។
4 ធ្វើលំហាត់ប្រាណនិងថែរក្សាទំងន់ដែលមានសុខភាពល្អ
– ធាត់បង្កើនហានិភ័យនៃជំងឺតម្រងនោម។
– ការធ្វើលំហាត់ប្រាណកម្រិតមធ្យម 30 នាទី ភាគច្រើនថ្ងៃ។
5 គ្រប់គ្រងភាពតានតឹង & គេងឱ្យបានល្អ
-កុំចូលគេងយប់ជ្រៅពេក : ភាពតានតឹងរ៉ាំរ៉ៃ និងការគេងមិនបានគ្រប់គ្រាន់ ប៉ះពាល់ដល់សម្ពាធឈាម និងសុខភាពតំរងនោម។
ដោយធ្វើតាមជំហានទាំងនេះអ្នកអាច ការពារក្រលៀន (តម្រងនោម)របស់អ្នក និងបន្ថយហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD) ។
ប្រភព៖ Dr. Moeng An