អ៊ីស្រាអែល VS អ៊ីរ៉ង់ ការចាប់ផ្តើមនៃមហាសង្រ្គាមជាថ្មី ហ្គេមនៃការរស់រានមានជីវិត

🔴 អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ជាការវាយប្រហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាប់ផ្តើមប្រតិបត្តិការ Rising Lion ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ដែលជាការវាយប្រហារដ៏ធំបំផុតលើប្រទេសអ៊ីរ៉ង់ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ លោក Netanyahu បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាការគំរាមកំហែងចម្បងចំពោះអត្ថិភាពរបស់អ៊ីស្រាអែល អស់រយៈពេលជាងបីទសវត្សរ៍មកហើយ។ អ៊ីស្រាអែលបានលើកឡើងពីតម្រូវការវាយប្រហារគោលដៅអ៊ីរ៉ង់ជាមុនសិន ឬហៅកាត់ថា Preemptive Strike ព្រោះអ៊ីរ៉ង់ជិតនឹងបង្កើតអាវុធនុយក្លេអ៊ែរនៅពេលខាងមុខនេះហើយ។ អ៊ីស្រាអែលបានអះអាងថា នៅឆ្នាំ 2024 អ៊ីរ៉ង់បានបង្កើនយុទ្ធសាស្ត្ររបស់ខ្លួនដោយបើកការវាយប្រហារដោយមីស៊ីលត្រង់ទៅលើទឹកដីអ៊ីស្រាអែលក្នុងខែមេសា …

អ៊ីស្រាអែល VS អ៊ីរ៉ង់ ការចាប់ផ្តើមនៃមហាសង្រ្គាមជាថ្មី ហ្គេមនៃការរស់រានមានជីវិត Read More