“Trump” ព្រមាន “អ៊ីរ៉ង់” កុំឱ្យវាយប្រហារសហរដ្ឋអាមេរិកដោយគំរាមកំហែងដល់ផលវិបាកធ្ងន់ធ្ងរ

មេដឹកនាំអាមេរិកបានព្រមានអ៊ីរ៉ង់ថា នឹងប្រឈមផលវិបាកធ្ងន់ធ្ងរប្រសិនបើហ៊ានវាយប្រហារអាមេរិក ខណៈអ៊ីស្រាអែល និង អ៊ីរ៉ង់បន្តសងសឹក។ មនុស្សយ៉ាងតិច១០នាក់ ត្រូវបានរកឃើញស្លាប់នៅខាងអ៊ីស្រាអែល។ ថ្ងៃនេះ (15 មិថុនា 2025) កងទ័ពអ៊ីស្រាអែលបានបញ្ចេញរូបភាពនៃការវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ និងបានប្រកាសព្រមានប្រជាជនអ៊ីរ៉ង់ដែលរស់នៅក្បែររោងចក្រផលិតអាវុធក្នុងទីក្រុង Tehran ឱ្យជម្លៀសចេញពីតំបន់នេះ ព្រោះអ៊ីស្រាអែលនឹងបន្តវាយប្រហារគោលដៅក្នុងគោលបំណងកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែរ និងអាវុធរបស់អ៊ីរ៉ង់។ កន្លងមក កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារគោលដៅជាច្រើនក្នុងទីក្រុង Tehran ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងអគារក្រសួងការពារជាតិ និងគោលដៅផ្សេងទៀតដែលរួមចំណែកដល់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីល ដើម្បីវាយប្រហារតំបន់ជាច្រើននៃប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃទី ១៤ មិថុនា …

“Trump” ព្រមាន “អ៊ីរ៉ង់” កុំឱ្យវាយប្រហារសហរដ្ឋអាមេរិកដោយគំរាមកំហែងដល់ផលវិបាកធ្ងន់ធ្ងរ Read More