ខេត្តព្រះសីហនុ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF សាខាខេត្តព្រះសីហនុ ចុះទៅដល់ទីតាំងស្តង់លក់គ្រឿងសមុទ្រ មួយកន្លែង ស្ថិតនៅផ្សារលើ ខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវករណីបង្គាចាក់ចាហួយ តាមបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តដែលបានទិញយកទៅបរិភោគ។

បន្ទាប់ពីបានធ្វើការសាកសួរម្ចាស់ទីតាំងលក់បង្គានោះរួចមក គាត់បានទទួលសារភាពថា ខ្លួនពិតជាបានចាក់ចាហួយចូលក្នុងបង្គាពិតប្រាកដមែន។
មន្ត្រីយើងបានដកហួតបង្គាចំនួន ៥គីឡូក្រាម ដែលនៅសល់ក្នុងស្តង់លក់ រួចធ្វើការអប់រំណែនាំ ធ្វើការកិច្ចសន្យាហាមឃាត់ឱ្យម្ចាស់ទីតាំងបញ្ឈប់ការលក់បែបនេះបន្តទៀត បើពុំនោះទេ មន្រ្តី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕
នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥
 
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *