សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា និងរដ្ឋសភា ពិភាក្សាលើការរៀបចំសមាជលើកទី១

នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងរដ្ឋសភា ពិភាក្សាលើការរៀប​ចំសមាជ​លើកទី១ រវាងព្រឹទ្ធសភា​ និងរដ្ឋសភា ដែលគ្រោងធ្វើឡើងនៅ​ខែ​មិថុនាខាងមុខនេះ។

សមាជរដ្ឋសភា និងព្រឹទ្ធសភានៅខែមិថុនានេះ គឺជាការរៀបចំឡើងជាលើកដំបូង ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចឡើងមកកាន់តំណែងជាប្រធានព្រឹទ្ធសភានៅក្នុងអាណត្តិនេះ។

សូមបញ្ជាក់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់៕

      

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *