នារសៀលថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម និងកម្មវិធីពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន។
អង្គការអន្តរជាតិសម្រាប់សន្ធានកម្ម នឹងត្រូវបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់និងសម្របសម្រួលការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី អភិវឌ្ឍទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋតាមរយៈយន្ដការសន្ធានកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃជម្រើសនិងភាពបត់បែនក្នុងការដោះស្រាយវិវាទអន្តរជាតិ និងកំណើននៃការប្រើប្រាស់យន្តការសន្ធានកម្មសម្រាប់ដោះស្រាយវិវាទអន្ដរជាតិ។
ប្រភព៖ ក្រសួងព័ត៌មាន