“ពូទីន” ចង់ឱ្យណាតូចុះហត្ថលេខាលើកិច្ចសន្យាមិនពង្រីកទឹកដីបន្ថែមទៀត បើចង់បញ្ចប់សង្រ្គាម

ប្រភពរុស្ស៊ីចំនួនបីដែលចូលរួមក្នុងការចរចាបទឈប់បាញ់បាននិយាយថាលក្ខខណ្ឌសំខាន់មួយដែលរុស្ស៊ីចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនគឺអង្គការណាតូនឹងមិនត្រូវពង្រីកខ្លួនទៅភាគខាងកើតទៀតទេ ហើយថាត្រូវដកទណ្ឌកម្មទាំងអស់ដែលប្រឆាំងនឹងរុស្ស៊ីចេញ។

ប្រភពបាននិយាយថា អ្វីដែលលោកប្រធានាធិបតី ពូទីន ចង់បានគឺការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរពីមហាអំណាចអ៊ឺរ៉ុប មិនឱ្យពង្រីកភាគខាងកើតបន្ថែមទៀត និងមិនរួមបញ្ចូលអ៊ុយក្រែន រួមទាំងហ្សកហ្ស៊ី ម៉ុលដូវ៉ា និងអតីតរដ្ឋសហភាពសូវៀតផ្សេងទៀត។

រុស្ស៊ីចង់ឲ្យអ៊ុយក្រែនរក្សាអព្យាក្រឹត ហើយលោកខាងលិចដកទណ្ឌកម្ម – ដោះស្រាយបញ្ហានៃការបង្កកទ្រព្យសម្បត្តិរុស្ស៊ីនៅលោកខាងលិច និងការពារជនជាតិរុស្ស៊ីនៅលោកខាងលិច។

ប្រភពក៏បាននិយាយផងដែរថា ប្រសិនបើលោក ពូទីន ដឹងថាគាត់មិនអាចចរចាសន្តិភាពតាមលក្ខខណ្ឌដែលគាត់ចង់បាន (ដូចជាអ៊ុយក្រែនប្រគល់ទឹកដី ឬការចុះចាញ់ចំណែកខ្លះ) ទេនោះ គាត់នឹងជ្រើសរើសប្រើវិធីយោធាជំនួសវិញ ដែលធ្វើឱ្យអ៊ុយក្រែន និងអឺរ៉ុប “ឈឺចាប់” តាមរយៈសង្រ្គាម ដូចជាការវាយប្រហារកាន់តែខ្លាំង។

បន្ទាប់ពីលោកពូទីនបាននិយាយជាមួយលោក Trump អស់រយៈពេលជាងពីរម៉ោងកាលពីថ្ងៃច័ន្ទមុន លោកពូទីនបានយល់ព្រមធ្វើការជាមួយអ៊ុយក្រែនលើអនុស្សរណៈនៃការយោគយល់ដែលនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាព រួមទាំងការកំណត់ពេលវេលាសម្រាប់បទឈប់បាញ់។ វាមិនច្បាស់ថារយៈពេលប៉ុន្មានដែលអនុស្សរណៈនេះនឹងត្រូវបញ្ចប់នោះទេ។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *