កូរ៉េខាងជើងចាប់ខ្លួនកម្មកររោងចក្រផលិតកប៉ាល់៣នាក់ជុំវិញការបរាជ័យក្នុងការដាក់បង្ហាញនាវាចម្បាំងថ្មី

ប្រទេសកូរ៉េខាងជើងបានចាប់ខ្លួនកម្មកររោងចក្រផលិតកប៉ាល់ដែលទទួលខុសត្រូវចំពោះឧបទ្ទវហេតុដ៏ធំមួយក្នុងអំឡុងពេលនៃការដាក់បង្ហាញនាវាចម្បាំងថ្មីមួយ បន្ទាប់ពីមេដឹកនាំកំពូលបានបញ្ជាឱ្យដាក់ទណ្ឌកម្មចំពោះអ្នកដែលពាក់ព័ន្ធ។
កាលពីថ្ងៃទី 25 ខែឧសភា ឆ្នាំ 2025 ទីភ្នាក់ងារសារព័ត៌មានបរទេសបានចេញផ្សាយរូបភាពពីផ្កាយរណបដែលបង្ហាញពីនាវាចម្បាំងរបស់កូរ៉េខាងជើងដែលដេកផ្អៀងខ្លួន និងគ្របដោយក្រណាត់ពណ៌ខៀវ ដោយក្បាលរបស់វាបែរមុខចេញចូលកំពង់ផែ ខណៈដែលក្បាលរបស់វានៅតែនៅលើច្រាំង នៅឯកន្លែងផលិតនាវា Chongjin នៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេស។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កម្មកររោងចក្រផលិតកប៉ាល់ ៣នាក់ រួមទាំងប្រធានវិស្វករ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីមួយ និងបានឃើញការបង្ហាញខ្លួននាវាចម្បាំងថ្មីមួយ ដែលបានបរាជ័យ ដែលធ្វើឱ្យខូចខាតដល់នាវាដែលមានទម្ងន់ 5,000 តោននេះខូចខាតជាដំណំ។

មេដឹកនាំកូរ៉េខាងជើងបាននិយាយនៅមុននេះថា ឧបទ្ទវហេតុនេះបានធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ប្រទេសទាំងមូល ហើយបានប្តេជ្ញាថានឹងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ។ អ្នកជំនាញបាននិយាយថា ឧបទ្ទវហេតុដែលបានកើតឡើងនៅចំពោះមុខហ្វូងមនុស្សដ៏ច្រើនអាចជារឿងអាម៉ាស់មួយសម្រាប់មេដឹកនាំកូរ៉េខាងជើងដែលកំពុងព្យាយាមបង្ហាញពីសមត្ថភាពយោធារបស់ខ្លួន។

ប្រែសម្រួលៈ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *