ខេត្តកែប៖ ដោយមានការណែនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល បានណែនាំលោក ឃន វុទ្ធី អភិបាល នៃគណៈអភិបាលក្រុងកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អោយដឹកនាំកំលាំងចុះរុះរើសំណង់ដែលសង់ចូលសមុទ្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត ក៏សូមផ្ដាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងចាប់ផ្ដេីមសាងសង់សំណង់ផ្សេងៗ សូមស្នេីសុំច្បាប់អនុញ្ញាត ពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ជៀសវៀងធ្វេីអោយប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ និងថវិកា ជាពិសេសការរំលោភបំពានលេីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ អាចប្រឈមទៅនឹងបញ្ហាផ្លូវច្បាប់៕
ប្រភព៖ រដ្ឋបាលក្រុងកែប