រាត្រីថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌឿន វុទ្ធា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយ លោកជំទាវ ចាន់ ទិន្នារី សមាជិកអចិន្រ្តៃយ៍ និង សមាជិក សមាជិកាចំនួន៥រូប បានចូលរួមអបអរសាទរ និងទស្សនាការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ របស់ទ្វីបអាស៊ី AFC Challenge League រវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង ក្រុម Arkadag FC ដែលប្រព្រឹត្តទៅនៅរាត្រី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ (ចាប់ផ្តើមប្រកួតម៉ោង ៧យប់) ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអ្នកចូលទស្សនាចំនួនជាង៥១៦១០នាក់។