សិក្ខាសាលាស្តីអំពី “ឱកាសអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦០ កន្លែង” សម្រាប់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ពី ស្ទេប ហ្វរវើដ អឺប្រដ។

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៥ សិក្ខាសាលាអំពី “ឱកាសអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦០ កន្លែង” នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ទួលស្លែង ក្រោមអធិបតីភាពឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិកា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តម បណ្ឌិត ស្រេង វង្សហៀង ប្រធានកិត្តិយស សាលាស្ទេបហ្វរវើដ អន្ដរជាតិ លោក លឹម វុទ្ធី អគ្គនាយក ស្ទេប ហ្វរវើដ អឹប្រដ ស្គូល លោក ZHOU JIANG នាយក សាលា ស្ទេប ហ្វរវើដ អន្ដរជាតិ និងនិស្សិតពីសាកលវិទ្យាល័យប៊ែលធីចំនួន 1520 នាក់ផងដែរ។

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិកា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចូលរួមថ្លែងនូវសន្ទរកថាសំណេះសំណាលលើកទឹកចិត្តសិស្សានុសិស្សគ្រប់រូបក្នុងការខិតខំរៀនសូត្ររួមជាមួយការបង្កើតគម្រោងសិក្សានាពេលអនាគត ទន្ទឹមនឹងនេះផងដែរលោក ចូវ ជាំង ដែលជានាយកសាលា ស្ទេប ហ្វរវើដ អឺប្រដ ស្កូរឡាស៊ីប អេន ខនសាលធីន ក៏បានផ្តល់នូវបទបង្ហាញស្តីពីបទពិសោធន៍ការរស់នៅ និងការសិក្សាថ្នាក់បរិញ្ញាបត្រនៅឯសាកលវិទ្យាល័យចិន ហើយលោកព្រមទាំងនាំមកជាមួយនឹងបទបង្ហាញពីការចម្អិនម្ហូបចិន “គាវ” ដើម្បីផ្សារភ្ជាប់នូវអត្ថន័យវប្បធម៌ក្នុងប្រទេសទាំងពីរផងដែរ។

បន្ទាប់ពីបានបញ្ចប់សិក្ខាសាលានេះ ថ្នាក់ដឹកនាំរបស់ស្ទេប ហ្វរវើដ អឺប្រដ ស្កូរឡាស៊ីប អេន ខនសាលធីន មានសង្ឃឹមយ៉ាងខ្ពង់ខ្ពស់ថាសិស្សានុសិស្សកម្ពុជានឹងឱកាសបានចេញទៅបន្តការសិក្សានៅ សាធារណៈរដ្ឋប្រទេសចិនដើម្បីយកចំណេះជំនាញ មកកសាងប្រទេសឲ្យបានកាន់តែប្រសើរជាងមុន។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *