រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងនឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥នេះ បានអញ្ជើញជួបសាវនាការ ពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ (គណៈកម្មការទី៦) ស្ថិតនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។
វត្តមានរបស់គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈគម្មការទី៦) មានគោលបំណង ដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការងារអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធ និងសមត្ថកិច្ចរបស់គណ:កម្មការទី៦ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តកំពង់ចាម។