ប្រវត្តិជម្លោះរវាង «ឥណ្ឌា» និង «ប៉ាគីស្ថាន»៖ ចាក់ឫសយ៉ាងជ្រៅ ពិបាកដោះស្រាយ?

ឆ្នាំ 1947 សង្គ្រាមកាស្មៀរលើកទីមួយ។
បន្ទាប់ពីឥណ្ឌា និងប៉ាគីស្ថានទទួលបានឯករាជ្យនៅខែសីហា ឆ្នាំ 1947 ដោយបញ្ចប់ការគ្រប់គ្រងរបស់អង់គ្លេស ឥណ្ឌាដែលជាប្រទេសដែលមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើន និងប៉ាគីស្ថានជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន ពួកគេទាំងពីរបានទាមទារកម្មសិទ្ធិលើកាស្មៀរ។ ប្រទេសឥណ្ឌាបានទាមទារកម្មសិទ្ធិដោយសារតែអ្នកគ្រប់គ្រងហិណ្ឌូរបស់ខ្លួនបានគាំទ្ររដ្ឋាភិបាលឥណ្ឌា ខណៈដែលប៉ាគីស្ថានបានទាមទារកម្មសិទ្ធិដោយសារតែប្រជាជនម៉ូស្លីមនៅក្នុងតំបន់នេះគាំទ្រប៉ាគីស្ថាន។ ទីបំផុត អង្គការសហប្រជាជាតិបានទាញបទឈប់បាញ់គ្នានៅឆ្នាំ១៩៤៩ ដើម្បីឱ្យប្រទេសទាំងពីរបែងចែកតំបន់គ្នាគ្រប់គ្រង។ នៅទីបំផុត ប្រទេសទាំងពីរបានទាមទារកម្មសិទ្ធិគ្រប់គ្រងលើតំបន់នោះដដែល។

ឆ្នាំ 1965 សង្រ្គាមកាស្មៀរលើកទីពីរ
ប៉ាគីស្ថាននៅតែព្យាយាមគ្រប់គ្រងតំបន់ Kashmir ទាំងអស់។ លើកនេះប៉ាគីស្ថានឆ្លងចូលតំបន់កាស្មៀរដែលស្ថិតក្នុងប្រទេសឥណ្ឌា។ ដូច្នេះ ឥណ្ឌាបានវាយប្រហារឆ្លងព្រំដែនក្នុងការសងសឹក ដោយប្រែក្លាយវាទៅជាសង្រ្គាមផ្លូវគោក និងផ្លូវអាកាស។ វាត្រូវបានគេចាត់ទុកថាជាសមរភូមិរថក្រោះដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។

សង្គ្រាមប៉ាគីស្ថានខាងកើតឆ្នាំ 1971
លើកនេះ គឺជាសមរភូមិនៅប៉ាគីស្ថានខាងកើត ដែលក្រុមមនុស្សក្នុងតំបន់ព្យាយាមបំបែកចេញពីរដ្ឋាភិបាលកណ្តាល។

មនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងជម្លោះនេះ។ បញ្ចប់ដោយឥណ្ឌាយល់ព្រមឯករាជ្យបង្កើតប្រទេសបង់ក្លាដែស។

ឆ្នាំ 1999 សង្គ្រាម Kargil
ប្រទេសទាំងពីរបានប្រយុទ្ធគ្នានៅលើខ្ពង់រាប Kargil បន្ទាប់ពីកងកម្លាំងប៉ាគីស្ថានបានជ្រៀតចូលតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ដែលជាការប៉ះទង្គិចគ្នាលើកដំបូងចាប់តាំងពីប្រទេសទាំងពីរទទួលបានអាវុធនុយក្លេអ៊ែរជាផ្លូវការ ដោយបង្កើនហានិភ័យនៃសង្រ្គាមកាន់តែធ្ងន់ធ្ងរ។

អ្នកស្លាប់និងរបួសរាប់រយនាក់បានបាត់បង់ទាំងសងខាង មុនពេលកងកម្លាំងឥណ្ឌាដណ្តើមយកទឹកដីមកវិញ ហើយសុំអន្តរាគមន៍ពីអន្តរជាតិអោយជួយបញ្ចប់ការប្រយុទ្ធគ្នា។

ការវាយប្រហារ Uri ឆ្នាំ 2016
ឥណ្ឌាបានបើកការវាយប្រហារតាមអាកាសបាញ់ពួកសកម្មប្រយុទ្ធអ៊ីស្លាមប៉ាគីស្ថាន បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកមូលដ្ឋានយោធាឥណ្ឌាក្នុងតំបន់ Uri នៃកាស្មៀរ។ ប៉ុន្តែប៉ាគីស្ថានបាននិយាយថា គ្មានការឈ្លានពានរបស់ឥណ្ឌាចូលក្នុងទឹកដីខ្លួនឡើយ ហើយក៏មិនមានការសងសឹកពីកងកម្លាំងប៉ាគីស្ថានដែរ។

ការវាយប្រហារ Pulwama ឆ្នាំ 2019
ឥណ្ឌាបានបើកការវាយប្រហារតាមអាកាសលើជំរំហ្វឹកហ្វឺនសកម្មប្រយុទ្ធមួយនៅជិតក្រុង Balakot ប្រទេសប៉ាគីស្ថាន ដើម្បីជាការឆ្លើយតបនឹងការបំផ្ទុះរថយន្តនៅក្នុងស្រុក Pulwama នៃកាស្មៀរ។

ប៉ាគីស្ថានបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកនៅលើភ្នំទទេ មិនមែនជាជំរុំយោធា ហើយបានបើកការវាយប្រហារសងសឹកលើដែនអាកាសឥណ្ឌា ដែលបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកងទ័ពអាកាសទាំងពីរ។ ជាលទ្ធផល ប៉ាគីស្ថានចាប់ខ្លួនអ្នកបើកយន្តហោះជនជាតិឥណ្ឌាបានម្នាក់។

ការបាញ់ប្រហារអ្នកទេសចរ Pahalgam ឆ្នាំ 2025
ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើអ្នកទេសចរនៅ Pahalgam រដ្ឋ Kashmir ខាងឥណ្ឌា ដោយបានសម្លាប់មនុស្ស 26 នាក់។ ឥណ្ឌាបានសងសឹកប៉ាគីស្ថាន។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *