ផ្លូវដឹកជញ្ជូនត្រង់ Wuxi-ព្រះសីហនុ ជួយសន្សំសំចៃពេលវេលា និងការចំណាយយ៉ាងច្រើន

ភ្នំពេញ៖ ផ្លូវដឹកជញ្ជូនត្រង់ថ្មីមួយដែលភ្ជាប់កំពង់ផែ Wuxi របស់ចិន ជាមួយកំពង់ផែក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងថានឹងកាត់បន្ថយពេលវេលា និងការចំណាយប្រតិបត្តិការយ៉ាងច្រើន។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២១ ខែឧសភា។

ឯកអគ្គរដ្ឋទូត វ៉ាង បានសរសេរថា ការតភ្ជាប់ផ្ទាល់នេះត្រូវបានរំពឹងថានឹងកាត់បន្ថយ រយៈពេលដឹកជញ្ជូនពី ៧ ទៅ ១០ ថ្ងៃ និងកាត់បន្ថយ ការចំណាយប្រហែល ២០% ទៅ ៣០% នៃថ្លៃប្រតិបត្តិការកំពង់ផែសរុប។

ការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អាជីវកម្មឡ៕

ប្រភព៖ ក្រសួងព័ត៌មាន

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *