ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់ និងណែនាំលើរបាយការណ៍ពីលទ្ធផលការងាររបស់គណៈវិស្វករកម្ពុជាដែលបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារបន្តដើម្បីពង្រឹងដំណើរការ និងការអនុវត្តការងាររបស់គណៈវិស្វករកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕