ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលសម្រចបានប្រមាណ ៥០%

នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក Kento Hijikawa លេខាទូតទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Sanui Kazumasa តំណាងអង្គការ JICA ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
សូមជម្រាបថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញចែកជាពីរអនុគម្រោង ទី១)អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ការងារសំខាន់ៗរួមមាន៖ ជួសជុលប្រឡាយមេរលាំងជ្រៃខាងជើង ១ខ្សែប្រវែង ១១,៧០គីឡូម៉ែត្រ ប្រឡាយមេរលាំងជ្រៃខាងត្បូង ១ខ្សែប្រវែង ១២,៦០ គីឡូម៉ែត្រ ប្រឡាយរងថ្នាក់ទី២ទី៣ សរុប ៤៧ខ្សែ ប្រវែង ២២,១គីឡូម៉ែត្រ និងសំណង់ពាក់ព័ន្ធសរុប ២០៧កន្លែង និង ទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ការងារសំខាន់ៗរួមមាន៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារដំឡើងទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលមានចំនួន ៥ទ្វារ ខណៈសំណង់ទ្វារទឹកចាស់បានសាងសង់ឡើងក្នុងឆ្នាំ១៩៧៤ និងបានចុះពិនិត្យការដ្ឋានសំណង់បង្ហៀរទឹកកំពង់ដង្កោ នៃអនុគម្រោងកណ្តាលស្ទឹងបាទីស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពការងារ និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបប្រមាណជាង ២ម៉ឺនហិកតា អ្នកទទួលផលចំនួន ៧៩២៥គ្រួសារ ស្មើនឹង ៤៤១៥៧នាក់ និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន/ហិកតា៕
On May 21, 2025, His Excellency Thor Chetha, Minister of Water Resources and Meteorology, conducted an official field visit to assess the progress of the rehabilitation and improvement project for irrigation and drainage systems in the southwestern region of Phnom Penh, covering areas within Kampong Speu, Kandal, and Takeo provinces. The visit was joined by H.E. Chea Chandara Sophorn, Governor of Kampong Speu Province; Mr. Kento Hijikawa, Second Secretary at the Embassy of Japan in Cambodia; Mr. Sanui Kazumasa, Representative of JICA Cambodia; along with senior officials, technical staff from the Ministry and provincial departments of Water Resources and Meteorology in Kampong Speu, and numerous local authorities.
The project to rehabilitate irrigation and drainage systems in southwestern Phnom Penh is funded by the Government of Japan through JICA and is scheduled for completion in June 2026, following a 36-month construction period. It comprises two main sub-projects: the Rolaing Chrey Sub-project in Kampong Speu Province and the Kandal Stueng–Bati Sub-project in Kandal and Takeo Provinces. Once completed, it will benefit approximately 20,000 hectares of agricultural land.
During a recent site visit, the Minister and his delegation inspected the installation of five new sluice gates at Rolaing Chrey, replacing infrastructure built in 1974, and also reviewed progress at the Kampong Dangkao drainage site. The Minister commended the project’s progress, emphasized the importance of quality, safety, and timely completion, and called for continued cooperation among all involved parties.
         

default

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *