កិច្ចប្រជុំលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួម ដោយ លោក អភិបាលរង ក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីចូលរួមផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូចសាលាខេត្តកែប ក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត,
ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ថ្មី នៃសេចក្តីសម្រេចលេខ០៦៨/២៤សសរ ចុះថ្ងែសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឺងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ០២៤/២៣ សសរ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការបង្កើតលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប, បញ្ហាផ្សេងៗ ទិសដៅបន្ត។
ខេត្តកែប៖រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥
            
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *