កំពង់ចាម, ថ្ងៃទី ៨ ខែមិថុនា ២០២៥ – ក្នុងបំណងលើកទឹកចិត្ត និងជួយសម្រួលដល់ការសិក្សារបស់កុមារ នៅតំបន់ជនបទ ថ្ងៃនេះលោក ជុំ សិលា ប្រធានសាខានៃសមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងអប់រំ ប្រចាំខេត្តកំពង់ចាម បានដឹកនាំការចែកជូនសម្ភារៈមនុស្សធម៌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាព្រែកក្របៅ ដែលស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
សម្ភារៈដែលបានចែកជូនរួមមាន៖
• សម្លៀកបំពាក់សិស្ស
• កូនកាបូបយួរដៃ
• ម៉ាស់ក្រណាត់
កិច្ចការមនុស្សធម៌នេះមានការចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ប្រកបទៅដោយបរិយាកាសយ៉ាងរស់រវើក និងមនោរម្យ។
សាលាបឋមសិក្សាព្រែកក្របៅមានសិស្សសរុបចំនួន ១៦៦នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងមានគ្រូបង្រៀនចំនួន ៧នាក់។
ការងារមនុស្សធម៌នេះ ត្រូវបានលើកទឹកចិត្តដោយលោក ហួន ប៊ុនរដ្ឋ ប្រធានសមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងអប់រំ ស្នាក់ការកណ្តាល ដែលតែងតែជម្រុញឲ្យសាខាទាំងអស់អនុវត្តជាបន្តបន្ទាប់ ដើម្បីជាគំរូដល់យុវវ័យជំនាន់ក្រោយ និងជួយដល់អ្នកដែលកំពុងមានបញ្ហាជីវភាពលំបាកពិតប្រាកដ ជាពិសេសគឺដើម្បីលើកទឹកចិត្តសិស្សានុសិស្សឲ្យប្រឹងប្រែងរៀនសូត្រ