Zelensky៖ ការវាយប្រហាររបស់រុស្ស៊ីគឺសំដៅលើការបំផ្លិចបំផ្លាញ មិនមែនជាការសងសឹកនោះទេ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ (៧ មិថុនា) ថា ការវាយលុករយៈពេលពីរថ្ងៃដ៏ធំរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន មិនមែនជាការសងសឹកនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺសំដៅលើការបំផ្លិចបំផ្លាញ ការបំផ្លិចបំផ្លាញជីវិតទាំងស្រុង ហើយនោះគឺជាគោលដៅរបស់រុស្ស៊ី។

ការកត់សម្គាល់របស់លោក Zelensky បានធ្វើឡើងបន្ទាប់ពីមន្ត្រីក្នុងតំបន់អ៊ុយក្រែនបាននិយាយមុននេះថា រុស្ស៊ីបានបើកការវាយប្រហារលើទីក្រុងធំទីពីររបស់ប្រទេសគឺ Kharkiv កាលពីយប់ថ្ងៃសុក្រ និងល្ងាចថ្ងៃសៅរ៍ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក កាំជ្រួច និងគ្រាប់បែក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 4 នាក់ និងរបួសជាង 60 នាក់ រួមទាំងទារកម្នាក់ផងដែរ។

យោធារុស្ស៊ីបាននិយាយថា រុស្សីបានបើកការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃសុក្រ និងរហូតដល់ព្រឹកថ្ងៃសៅរ៍ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន 206 គ្រឿង មីស៊ីលផ្លោងពីរគ្រាប់ និងកាំជ្រួចចំនួន 7 ផ្សេងទៀត។ ការវាយប្រហារនេះ គឺជាថ្ងៃទីពីរជាប់ៗគ្នា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានប្រធានាធិបតី Donald Trump នៅក្នុងការហៅទូរស័ព្ទថា រុស្ស៊ីនឹងវាយប្រហារតបតវិញប្រឆាំងនឹង Operation Spider Web របស់អ៊ុយក្រែន ដែលបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី ដោយបានបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីជាង 40 គ្រឿង។

ខណៈពេលដែលសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះមួយរូបរបស់សហរដ្ឋអាមេរិកជឿជាក់ថា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ីក្នុងការសងសឹកអ៊ុយក្រែនជុំវិញប្រតិបត្តិការ Spider Web មិនទាន់កើតឡើងនៅឡើយទេ ហើយត្រូវបានគេរំពឹងថានឹងធ្ងន់ធ្ងរ។ វាមិនទាន់ច្បាស់នៅឡើយទេថាពេលណាការសងសឹកពេញលក្ខណៈរបស់រុស្ស៊ីនឹងកើតឡើង ប៉ុន្តែគេរំពឹងថានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលត្រូវបានគេជឿថាវា នឹងជាប្រតិបត្តិការតាមអាកាសដែលខុសប្លែកគ្នាពីមុន។

 

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *