អឺរ៉ុប៖ គណៈកម្មការអឺរ៉ុបបានជំរុញសហរដ្ឋអាមេរិក បែមករកកិច្ចចរចាពាណិជ្ជកម្មឱ្យមានការគោរព កុំគំរាមកំហែង បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានស្នើឡើងនូវពន្ធ ៥០% លើទំនិញនាំចូលពីសហភាពអឺរ៉ុប។
EU បានសង្កត់ធ្ងន់លើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-U.S. ដោយឈរលើយុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក។
EU ក៏បានព្រមានថា ការដំឡើងពន្ធនឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ហើយការគម្រាមកំហែង គ្រាន់តែជាឧបាយកលចរចាជាយុទ្ធសាស្ត្ររបស់អាមេរិកប៉ុណ្ណោះ។
ប្រភព៖ Reuters