ខេត្តកំពង់ចាម៖ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធខ្លោងទ្វារ ចំនួន ០១ នៃវិទ្យាល័យ ហ៊ុន សែន សំពងជ័យ ស្ថិតក្នុងភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរឃុំសំពងជ័យ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងព្រះសង្ឃ សរុបប្រមាណ ៧១៨ អង្គ/នាក់ ស្រី ៣៩៧ នាក់។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥