ប្រទេសប៉ាគីស្ថានក្ដៅខ្លាំង ប្រជាជនប្រឈមនឹងបញ្ហាខ្វះទឹកយ៉ាងធ្ងន់ធ្ងរ

ប្រទេសប៉ាគីស្ថានបានជួបប្រទះនឹងរដូវក្តៅដ៏យូរ និងខ្លាំងក្លា ហើយរលកកំដៅគឺជាការឆ្លុះបញ្ចាំងពីផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការឡើងកំដៅផែនដី។ សីតុណ្ហភាពក្នុងទីក្រុង Lahore ឥឡូវនេះបានឡើងដល់កំពូល 43 អង្សារសេ ដែលធ្វើឲ្យប្រជាជនជួបការលំបាកក្នុងការរស់រានមានជីវិតក្នុងកំដៅដ៏ក្តៅក្រហាយនេះ។ អាជ្ញាធរបានចេញការព្រមានជាមុនដោយរំពឹងថាសីតុណ្ហភាពនឹងឡើងបន្ថែមទៀតពី ៤ ទៅ ៦ អង្សាសេលើសកម្រិតមធ្យមក្នុងខេត្តមួយចំនួនក្នុងឆ្នាំនេះ។ រលកកម្ដៅកំពុងប៉ះពាល់ដល់មនុស្សយ៉ាងច្រើន ជាពិសេសមនុស្សចាស់ កុមារ និងកម្មករក្រៅផ្ទះ ដែលប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងការខ្សោះជាតិទឹកធ្ងន់ធ្ងរ។

នេះមិនមែនជារឿងថ្មីសម្រាប់ប៉ាគីស្ថាន ដែលស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់អាកាសធាតុក្ដៅខ្លាំងបំផុតក្នុងពិភពលោក។ ទោះបីជាមានការបំភាយឧស្ម័នទាបជាងប្រទេសឧស្សាហកម្មដទៃទៀតក៏ដោយ តែដីភូមិសាស្រ្ដចម្រុះ និងផុយស្រួយរបស់វាមានន័យថា វាងាយនឹងកើតមានគ្រោះមហន្តរាយជាញឹកញាប់ រួមទាំងរលកកំដៅ ទឹកជំនន់ និងគ្រោះរាំងស្ងួត។ នៅឆ្នាំ 2022 ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយទឹកជំនន់ដ៏ធំដែលបង្កឡើងដោយភ្លៀងមូសុងដែលខ្លាំងជាងមធ្យមភាគ 190% ដោយបានសម្លាប់មនុស្សជាង 1,700 នាក់ និងប៉ះពាល់ដល់មនុស្សចំនួន 33 លាននាក់។ មេរៀនដែលទទួលបានពីព្រឹត្តិការណ៍នេះបង្ហាញថា លុះត្រាតែមានវិធានការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ នោះប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប៉ាគីស្ថាននឹងបន្តប្រឈមមុខនឹងវិបត្តិបរិស្ថាន សុខភាព និងសេដ្ឋកិច្ច។

រលកកំដៅនៅក្នុងប្រទេសប៉ាគីស្ថានមិនមែនជាឧបទ្ទវហេតុឯកោទេ ប៉ុន្តែសញ្ញាព្រមានមួយទៀតដែលបង្ហាញថាពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការសម្របខ្លួនតាមគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាសកលមានសារៈសំខាន់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុក្នុងរយៈពេលវែង។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *