តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកបានសម្រេចថាលោកប្រធានាធិបតី Donald Trump ប្រើអំណាចហួសព្រំដែនរបស់លោកក្នុងការដាក់ពន្ធនាំចូលទូទាំងពិភពលោក ដោយលើកឡើងពីសិទ្ធិអំណាចរបស់លោកនៅក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់។
នៅថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025 CNN បានរាយការណ៍ថា តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកបានសម្រេចបិទការអនុវត្តន៍ពន្ធនាំចូលដែលប្រកាសដោយប្រធានាធិបតី Donald Trump កាលពីថ្ងៃទី 2 ខែមេសា។ តុលាការបានរកឃើញថាពន្ធគយលើសពីអំណាចរបស់ប្រធានាធិបតីក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់ ដែលមិនអនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធគយដោយខ្លួនឯងបានទេ។
របាយការណ៍ព័ត៌មានបានបញ្ជាក់ថាពន្ធដែលបានផ្អាករួមមានពន្ធ១០%លើការនាំចូលសកលពន្ធ២៥%លើទំនិញពីម៉ិកស៊ិកនិងកាណាដានិងពន្ធ៣០%លើទំនិញពីចិន។ ទោះជាយ៉ាងណាក៏ដោយ ពន្ធ 25% លើរថយន្ត គ្រឿងបន្លាស់រថយន្ត ដែក និងអាលុយមីញ៉ូម នៅតែជាធរមាន។
ពីមុន ក្រុមអាជីវកម្មតូចមួយដែលដឹកនាំដោយ V.O.S. Selections ដែលត្រូវបានប៉ះពាល់ដោយពន្ធរបស់ Trump បានដាក់ពាក្យបណ្តឹងទៅតុលាការ។ តុលាការបានចេញដីកាអចិន្ត្រៃយ៍ប្រឆាំងនឹងពន្ធគយ និងទុកពេលឲ្យរដ្ឋាភិបាល ១០ ថ្ងៃដើម្បីអនុវត្តតាមដីការបស់តុលាការ។
អ្នកវិភាគនិយាយថា សេចក្តីសម្រេចនេះគឺជាសក្ខីភាពមួយចំពោះសិទ្ធិអំណាចរបស់ប្រធានាធិបតីលើគោលនយោបាយពាណិជ្ជកម្ម ហើយអាចមានផលប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត