ការសាកល្បងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនជាប់គាំង

តំណាងរុស្ស៊ី-អ៊ុយក្រែនបានបើកកិច្ចចរចាផ្ទាល់ជុំទីពីរនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ខណៈដែលអ៊ុយក្រែនបើកប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយប្រើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំមកលើរុស្ស៊ី។ ក្តីសង្ឃឹមសម្រាប់សន្តិភាពរវាងភាគីទាំងពីរនៅតែមានភាពស្រពិចស្រពិល ខណៈដែលលក្ខខណ្ឌសម្រាប់ការចរចារវាងភាគីទាំងពីរមានភាពខុសគ្នាទាំងស្រុង។
ថ្ងៃនេះ (ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2025) ផ្សែងខ្មៅបានហុយឡើងពីលើមូលដ្ឋានយោធានៅស៊ីបេរីរបស់រុស្ស៊ី បន្ទាប់ពីអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការសំបុកពីងពាងដើម្បីវាយប្រហារប្រទេសរុស្ស៊ី។ សេវាសន្តិសុខអ៊ុយក្រែន (SBU) បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន 117 គ្រឿង ដើម្បីទម្លាក់គ្រាប់បែកលើយន្តហោះចម្បាំងរុស្ស៊ី បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មុនពេលដែលរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន 472 គ្រឿង និងកាំជ្រួចចំនួន 7 គ្រឿង ដើម្បីវាយប្រហារតំបន់ជាច្រើននៃប្រទេសអ៊ុយក្រែនពេញមួយយប់។

ជាមួយគ្នានេះដែរ រូបភាពមួយទៀតដែលថតចេញពីអេក្រង់កុំព្យូទ័របង្ហាញពីពេលដែលយន្តហោះត្រូវបានវាយប្រហារ និងឆេះ។ ប្រតិបត្តិការរបស់អ៊ុយក្រែនបានបំផ្លាញយន្តហោះចម្បាំងចំនួន ៤០ គ្រឿង និង ៣៤ ភាគរយនៃយន្តហោះបាញ់កាំជ្រួចយុទ្ធសាស្ត្ររបស់រុស្ស៊ី។

ប្រភពពី SBU បានចង្អុលបង្ហាញថា ការរៀបចំត្រូវចំណាយពេល 1 ឆ្នាំកន្លះ ដោយពឹងផ្អែកលើការរត់ពន្ធយន្តហោះគ្មានមនុស្សបើកដែលលាក់នៅក្នុងធុងធំ។ បញ្ជូនទៅកាន់ចំណុចផ្សេងៗ នៅជិតមូលដ្ឋានយោធាគោលដៅ និងប្រើការបញ្ជាពីចម្ងាយ ដើម្បីបើកដំបូលឃ្លាំង ដោយបញ្ជាឱ្យយន្តហោះគ្មានមនុស្សបើកហោះហើរ និងវាយប្រហារតាមពេលវេលាកំណត់ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារមូលដ្ឋានចម្ងាយ ៤.០០០ គីឡូម៉ែត្រ។

ការវាយប្រហារបានកើតឡើងមួយថ្ងៃមុនកិច្ចចរចាជុំទីពីរ ដែលនឹងធ្វើឡើងនៅវិមាន Çırağan ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បន្ទាប់ពីកិច្ចចរចាជុំទីមួយកាលពីថ្ងៃទី 16 ឧសភា នៅតែមិនទទួលបានលទ្ធផល ក្រៅពីការឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស។

ឧបសគ្គចម្បងក្នុងការចរចាសន្តិភាពគឺជំហរខុសៗគ្នាដែលធ្វើឲ្យការចរចានីមួយៗមិនបានជោគជ័យ។ រុស្ស៊ីបានស្នើឱ្យអ៊ុយក្រែនបោះបង់ចោលផែនការចូលរួមជាមួយអង្គការណាតូ និងដកកងទ័ពចេញពីទឹកដីទាំងបួនដែលស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ខណៈដែលអ៊ុយក្រែនបានអះអាងជាថ្មីថា ខ្លួននឹងមិនកាត់បន្ថយសមត្ថភាពយោធារបស់ខ្លួន និងមិនទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើតំបន់ទាំងបួន។ ក្រៅពីនេះក៏បានទាមទារឱ្យរុស្ស៊ីសងសំណងសម្រាប់ការខូចខាត ហើយថាការចរចារឿងទឹកដីគឺផ្អែកលើតំបន់ជួរមុខបច្ចុប្បន្ន។

បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងប្រហែលមួយភាគប្រាំនៃអ៊ុយក្រែន ឬ 113,100 គីឡូម៉ែត្រការ៉េ។ ទន្ទឹមនឹងនោះ ការប៉ាន់ប្រមាណចារកម្មអ៊ុយក្រែនបង្ហាញថា រុស្ស៊ីបានចល័តទ័ពជាង ៥០,០០០នាក់ នៅជិតអ៊ុយក្រែន។ ចំពេលមានការត្រួតពិនិត្យលើការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការបើកការវាយលុកដ៏ធំប្រឆាំងនឹងអ៊ុយក្រែននៅរដូវក្តៅនេះ

គោលដៅរបស់រុស្ស៊ីគឺដណ្តើមយកតំបន់ Donetsk ទាំងមូលបន្ទាប់ពីបរាជ័យក្នុងការការដណ្ដើមយកកាលពីចាប់ផ្ដើមសង្គ្រាមថ្មីៗ ទន្ទឹមនឹងនេះ តំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន Keith Kellogg បានផ្តល់សញ្ញាថាភាគីទាំងអស់គួរតែបោះជំហានថយក្រោយពីសង្គ្រាមប្រូកស៊ី។

ប្រភពបីដែលស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ីបានប្រាប់រ៉យទ័រថា ថ្នាក់ដឹកនាំរុស្ស៊ីបានកំណត់លក្ខខណ្ឌសម្រាប់អង្គការណាតូដើម្បីបញ្ឈប់ការពង្រីកខ្លួនទៅខាងកើត។ មេដឹកនាំលោកខាងលិចត្រូវតែចុះហត្ថលេខាលើការប្តេជ្ញាចិត្តជាលាយល័ក្ខណ៍អក្សរមិនឲ្យគ្របដណ្ដប់លើអតីតរដ្ឋសូវៀត អ៊ុយក្រែនត្រូវតែរក្សាអព្យាក្រឹត និងធានាសិទ្ធិរបស់អ្នកនិយាយភាសារុស្សី ខណៈដែលលោកខាងលិចត្រូវតែដកទណ្ឌកម្មមួយចំនួន។

ការចរចាសន្តិភាពដោយផ្ទាល់រវាងភាគីជម្លោះ គឺជារឿងល្អ,
ប៉ុន្តែលក្ខខណ្ឌផ្សេងគ្នាធ្វើឱ្យជម្លោះពិបាកបញ្ចប់។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *