រកឃើញបង្គាមានចាក់ ចាហួយ ប្រមាណជាង៤តោន

Breaking News: ក.ប.ប. រកឃើញបង្គាមានចាក់ ចាហួយ ប្រមាណជាង៤តោន ======== នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានដឹកនាំមន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំេពញ បានបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាមចូលមកដល់ …

រកឃើញបង្គាមានចាក់ ចាហួយ ប្រមាណជាង៤តោន Read More

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ======== រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ពលរដ្ឋរស់នៅតាមបណ្តាលភូមិ សមាជិក និងសមាជិកាយ៉ាងច្រើនកុះករ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដឹកនាំដោយ លោក សាំង ស៊ីណា ចៅសង្កាតស្ទឹងមានជ័យទី៣ បានចូលរួមប្រារព្ធមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។ …

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប —————————- យោងតាមអនុសាសន៍ណែនាំក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ មករា ២០២៤ ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។   Credit : Facebook

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប Read More

ក្រមប្រតិបត្តិទាំង១០ប្រការ តាមទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលយើងគួរយល់ដឹង!

ក្រមប្រតិបត្តិទាំង១០ប្រការ តាមទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលយើងគួរយល់ដឹង!   ប្រការរួមមាន ៖ ១-ទាន ៖ គឺជាការធ្វើអំណោយ មេត្តា ព្រហ្មវិហាធម៌ ភាពល្អនៃចិត្ត ការយក អាសារ សេចក្តីសង្គ្រោះការឧបត្ថម្ភដល់នរណាម្នាក់ដែលខ្លួនថាគួរធ្វើ ប៉ុន្តែ មនុស្សម្នាក់ៗមានទានជាប់ខ្លួនជានិច្ច គ្រាន់តែអ្នកខ្លះ មានតិច ឬច្រើន ប៉ុណ្ណោះ។ ២-សីល ៖ គឺការប្រព្រឹត្តល្អ ដោយការក្សាសីល ៥ ឬ សីល ១០ មួយដងមួយកាល។ …

ក្រមប្រតិបត្តិទាំង១០ប្រការ តាមទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលយើងគួរយល់ដឹង! Read More

ប្រតិបត្តិការសហការពន្លត់អគ្គីភ័យ

ករណីអគ្គីភ័យ: ———————- ប្រតិបត្តិការសហការពន្លត់អគ្គីភ័យ និងសង្គ្រោះករណីអគ្គីភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋនៅមុខវត្តឧណ្ណាលោម ស្ថតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ត្រូវបានរលត់ទាំងស្រុងហើយគិតត្រឹមម៉ោង ២១,៥១ នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ប្រើប្រាស់ឡានទឹកសរុបអស់ ៣៥គ្រឿង។   Credit : Facebook

ប្រតិបត្តិការសហការពន្លត់អគ្គីភ័យ Read More

ការវាយប្រហារ​នៅថ្ងៃអាទិត្យ ទី ២៨​មករា​ ឆ្នាំ2024

ព័ត៌មានអន្តរជាតិ ——————- ការវាយប្រហារ​នៅថ្ងៃអាទិត្យ ទី ២៨​មករា​ កាលពីម្សិលមិញនេះ ទាហានអាមេរិក​៣នាក់​បានស្លាប់ នៅក្នុងការវាយប្រហារ​ដ្រូន​លើមូលដ្ឋានទ័ពអាមេរិក នៅក្នុងទឹកដី​ហ្សកដានី ដែលបាន​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​របួស​យ៉ាងតិច៣៤នាក់។   ភ្លាមៗនោះផងដែរ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន​ បាន​សន្យាឆ្លើយតប​ទៅអ្នកដែលទទួលខុសត្រូវ​លើការវាយប្រហារ​លើកនេះ។ ប្រធានាធិបតី​អាមេរិក ចោទប្រកាន់​ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយ​ក្រុមប្រដាប់អាវុធ ដែលធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក​នៅហ្សកដានី។ នេះបើតាមការចុះផ្សាយ BBC News Credit : Facebook

ការវាយប្រហារ​នៅថ្ងៃអាទិត្យ ទី ២៨​មករា​ ឆ្នាំ2024 Read More

ព័ត៌មានទស្សនវិជ្ជា និងចំណេះដឹង

ព័ត៌មានទស្សនវិជ្ជា និងចំណេះដឹង ———————- “ដើម្បីមានស្ថិរភាពសង្គម ត្រូវមានអ្នកដឹកនាំដែលគេអាចជឿជាក់បាន អ្នកដឹកនាំដែលគេអាចជឿជាក់បានគឺជាមនុស្សមានលក្ខណៈត្រូវបានអភិវឌ្ឍឆ្លងតាមការអប់រំ ដែលទទួលបានពីអ្នកដទៃ និង ឆ្លងតាមវិន័យផ្ទាល់ខ្លួន” ។ ដើម្បីឱ្យសង្គមមានការរីកចម្រើន គេត្រូវគិតពី “សន្តិសុខមនុស្ស” ។ ដើម្បីឱ្យមានសន្តិសុខមនុស្ស គេត្រូវគិតដល់សមាសធាតុ៣គឺ៖ ក. នយោបាយ -ប្រជាធិបតេយ្យភាវូបនីយកម្ម (Democratisation) -ភាពស្រុះស្រួល នៃប្រជាជាតិនានា (Concert of Nations) ខ.សេដ្ឋកិច្ច -សេរីភាវូបនីយកម្មទីផ្សារ (Market liberalization) – …

ព័ត៌មានទស្សនវិជ្ជា និងចំណេះដឹង Read More