លោកវេជ្ជបណ្ឌិត Thanin Wechaphanan អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្ត មានប្រសាសន៍ថា វិទ្យាស្ថានសរសៃប្រសាទ នាយកដ្ឋានសេវាវេជ្ជសាស្រ្ត បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយ ដោយអោយមនុស្សយន្តជួយធ្វើការវះកាត់ខួរក្បាល ដើម្បីឲ្យសាធារណជនទទួលបានការព្យាបាលបែបទំនើប និងសុវត្ថិភាព។ មនុស្សយន្តនេះអាចជួយវះកាត់ជាច្រើនរោគ និងច្រើនវិធីដូចជា ការវះកាត់ដាក់អេឡិចត្រូនិកដើម្បីស្វែងរកប្រភពដើមនៃជំងឺឆ្កួតជ្រូក ការវះកាត់ផ្សាំឧបករណ៍រំញោចខួរក្បាលជ្រៅក្នុងជំងឺផាកឃីនសុន ការវះកាត់ដើម្បីស្កែនខួរក្បាលដោយអង់ដូស្កូប ឬការវះកាត់ផ្សេងទៀតដែលទាមទារភាពជាក់លាក់ខ្ពស់ ឬស្ថិតក្នុងទីតាំងដែលពិបាកចូលប្រើវិធីសាស្ត្រវះកាត់ធម្មតា។
លោកស្រីវរសេនីយ៍ទោ វេជ្ជបណ្ឌិត Napa Siriwiwatthanakun នាយកវិទ្យាស្ថានប្រសាទវិទ្យា បានបន្ថែមថា មនុស្សយន្តជួយវះកាត់ខួរក្បាលនេះ បានជួយស្វែងរកប្រភពដើមនៃការប្រកាច់របស់អ្នកជំងឺចំនួន ៥៦ នាក់ដែលមានជំងឺឆ្កួតជ្រូកពិបាកព្យាបាល និងស្មុគស្មាញរួចទៅហើយ។ ជាធម្មតា ចំពោះអ្នកជំងឺដែលមានជំងឺឆ្កួតជ្រូកដែលមានដើមកំណើតនៅក្នុងផ្នែកជាក់លាក់នៃខួរក្បាល ហើយមានភាពធន់នឹងថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូក ការវះកាត់គឺជាវិធីសាស្ត្រព្យាបាលស្តង់ដារដែលអាចជួយអ្នកជំងឺឱ្យជាសះស្បើយពីជំងឺឆ្កួតជ្រូក។ វាអាចផ្លាស់ប្តូរពីអ្នកជំងឺដែលមានជំងឺឆ្កួតជ្រូកទៅជាមនុស្សធម្មតា ឬអាចជាសះស្បើយពីជំងឺតែម្ដងនៅពេលដែលវេជ្ជបណ្ឌិតមានសម្មតិកម្មនៃប្រភពដើមនៃជំងឺនេះ ពួកគេនឹងរៀបចំផែនការរួមគ្នាដើម្បីបញ្ចូលអេឡិចត្រូនិកចូលទៅក្នុងខួរក្បាលដើម្បីវាស់ទីតាំងនៃប្រភពដើមនៃការប្រកាច់ និងវាស់មុខងារខួរក្បាលដើម្បីធ្វើផែនការវះកាត់។
វិទ្យាស្ថានសរសៃប្រសាទ នាយកដ្ឋានសេវាវេជ្ជសាស្រ្ដ ត្រូវបានគេចាត់ទុកថាជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសថៃដែលធ្វើការវះកាត់ Stereoelectroencephalography (SEEG) និងជាវិទ្យាស្ថានដំបូងគេដែលមានឯកទេសខាងជំងឺខួរក្បាល និងខួរឆ្អឹងខ្នងដែលប្រើមនុស្សយន្តដើម្បីជួយក្នុងការវះកាត់ដើម្បីព្យាបាលជំងឺឆ្កួតជ្រូកនៅក្នុងប្រទេសថៃ។ សិទ្ធិវេជ្ជសាស្រ្តទាំងអស់អាចទទួលបានការព្យាបាលវះកាត់ ហើយវាមានសុវត្ថិភាពជាង។ គោលដៅចុងក្រោយគឺចង់ឃើញអ្នកជំងឺដែលមានជំងឺខួរក្បាល និងខួរឆ្អឹងខ្នង ទទួលបានការថែទាំបែបទំនើប មានភាពសុខស្រួល មានសុខភាពល្អ និងសប្បាយរីករាយ ហើយអាចធ្វើសកម្មភាពប្រចាំថ្ងៃបាន។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត