ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាអ្នកផ្តួចផ្តើមគំនិតសាងសង់មន្ទីរពេទ្យ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលថវិកាមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ចូលរួមចំណែកកសាងអគារសង្គ្រោះបន្ទាន់ មួយខ្នង កម្ពស់៥ជាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទុកសម្រាប់បម្រើគុណប្រយោជន៍ប្រជាពលរដ្ឋទូទៅក្នុងខេត្ត ចំនួន៣០លានរៀល និង១,៥០០ដុល្លារ។
ពិធីនេះត្រូវបានធ្វើឡើង នៅបន្ទប់រងចាំក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានស្តីទីមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងសប្បុរសជនមួយចំនួនទៀត។