អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធី​បុណ្យ​វិសាខបូជា​ នៅបូជនីយដ្ឋាន រូបសំណាកនាគ​ នា​ឃុំ​កោះពីរ

អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធី​បុណ្យ​វិសាខបូជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តម ហ៊ុន​ ម៉ានី​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ដែលប្រារព្វធ្វើឡើង នា​បូជនីយដ្ឋានរូបសំណាកនាគ​ ស្ថិតក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មា។

ក្នុងថ្ងៃវិសាខបូជា ដែលជាបុណ្យដ៏សំខាន់មួយនៃព្រះពុទ្ធសាសនានៅទីតាំងខាងលេី​ មានរៀបចំពិធីនមស្ការព្រះរតនត្រៃ និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ៕

   

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *