កំណែទម្រង់គ្រូបង្រៀនផ្តោតលេីកត្តាសំខាន់ចំនួន ៤ គឺ៖
១/ កែលម្អកម្មវិធីបណ្តុះបណ្តាល,
២/ ការបង្កេីនគុណវុឌ្ឍិគ្រូបង្រៀន,
៣/ ការអភិវឌ្ឍវិជ្ជាជីវ:ជាប្រចាំ ដោយផ្តល់ឱកាសឱ្យគ្រូមានលទ្ធភាពបណ្តុះបណ្តាលសមត្ថភាពពេញមួយជីវិត។ និង
៤/ កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល ១១១ ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វិទ្យាស្ថាននេះត្រូវបាន ផ្លាស់ប្ដូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយ របស់កម្ពុជា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២១ ឧសភា ២០២៥