ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារ​ចុះបញ្ជីដីរដ្ឋនៅតំបន់បឹងទន្លេសាប

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ​ក្រសួងអញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យ​ពិភាក្សាលើការងារចុះបញ្ជីដីរដ្ឋនៅតំបន់បឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ​ ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​ ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និងឧតុនិយម​ តំណាងក្រសួងបរិស្ថាន​ អភិបាល​និងអភិបាលរងនៃបណ្តាខេត្តជុំវិញបឹងទន្លេសាប​ និងតំណាងស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។

តាមរយ:កិច្ចប្រជុំនេះ​ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាបានឯកភាព​គាំទ្រការចុះបញ្ជីដីរដ្ឋ​ឱ្យបានឆាប់រហ័ស​ ដេីម្បីការពារបឹងទន្លេសាប​ដែលជាសម្បត្តិជាតិ​ និងប្រភពសេដ្ឋកិច្ចដ៏មហាសាលរបស់យេីងទាំងអស់គ្នា៕

នារសៀលថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៥

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *