សារលិខិតជូនពរពី
លោកឃន វុទ្ធី អភិបាលនៃគណអភិបាលក្រុងកែប
សូមគោរពជូនពរឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប
ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លាថ្លៃនេះយើងខ្ញុំ
សូមបួងសួងដល់តេជះបារមីគ្រប់អង្គ សូមប្រសិទ្ធពរជ័យជូនចំពោះឯកឧត្តមបណ្ឌិត សោមពិសិដ្ឋ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី
សូមប្រកបដោយកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ
ដើម្បីចូលរួមដឹកនាំកិច្ចអភិវឌ្ឍន៍ខេត្តកែប
ឱ្យមានការរីកចម្រើនរុងរឿងជានិច្ចតទៅ។ សូមឯកឧត្តមបណ្ឌិតប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
គោរពជូនពរពីខ្ញុំបាទ ឃន វុទ្ធី អភិបាលនៃគណអភិបាលក្រុងកែប និងភរិយាព្រមទាំងមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រជាពលរដ្ឋទូទាំងក្រុងកែប។