កម្មវិធីការផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ ៖ “ ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់ ” 2025 “中柬旅游年”贵州省大学生“ 千人留学计划” 访学活动开幕仪式

កម្មវិធីការផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ លើកទី២

ក្រោមប្រធានបទ ៖ ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់

2025 “中柬旅游年贵州省大学生千人留学计划访学活动开幕仪式

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥  និស្សិតចិន ៣៣ នាក់មកពីសាកលវិទ្យាល័យ Qiannan Normal University for Nationalities នៃប្រទេសចិនបានចូលរួមកម្មវិធី ផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន រវាងនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង Qiannan Normal University for Nationalities នៅសាលសន្និសិទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២-ស្ពានអាកាសចោមចៅ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងថ្នាក់ដឹកនាំនៃ សាលា ស្ទេបហ្វរវើដ អន្តរជាតិផងដែរ ។ គួរជម្រាបផងដែរថា កម្មវិធីនេះ​ជាផ្នែកមួយនៃ កម្មវិធីការផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ ៖ ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់ ដែលរៀបចំរួមគ្នាដោយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលា ស្ទេបហ្វរវើដ អន្តរជាតិ និងសាកលវិទ្យាល័យ Qiannan Normal University For Nationalities ។

ឯកឧត្តម លី ណាវុឌ្ឍ បានមានប្រសាសន៍ថា ៖ ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិនជាការល្អ និងសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងទំនាក់ទំនងយូរអង្វែងជាមួយនឹងគ្នា ហើយក្នុងនាមឯកឧត្តមជាអគ្គនាយករង នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តមតែងតែបង្កើតនូកម្មវិធីផ្លាស់ប្តូរតែបែបអន្តរជាតិផ្សេងៗក្នុងន័យដើម្បីចងភ្ជាប់ទំនាក់ទំនងរវាងប្រទេសនឹងប្រទេស និងរវាងប្រជាជននឹងប្រជាជនផងដែរ។ ឯកឧត្តមក៏សង្ឃឹមផងដែរថា តាមរយៈកម្មវិធីនេះ និស្សិតចិនដែលមកពីសាកលវិទ្យាល័យ Qiannan Normal University For Nationalities និងនិស្សិតខ្មែរដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងនិស្សិតចិននឹងបានស្វែងយល់អំពីវប្បធម៌របស់ប្រទេសទាំងពីរ ហើយនឹងក្លាយជាមិត្តភក្តិល្អនឹងគ្នាពីថ្ងៃនេះទៅ ។ បន្ថែមពីនេះ ឯកឧត្តមក៏នឹងបន្តពិនិត្យលទ្ធភាពក្នុងការសហការជាមួយសាកលវិទ្យាល័យ Qiannan Normal University For Nationalities ក្នុងការផ្តល់អាហារូបករណ៍អោយនិស្សិតចិនបានមកសិក្សានៅកម្ពុជានាពេលអនាគតផងដែរ ។

ជាចុងក្រោយ ឯកឧត្តម ក៏បានថថ្លែងអំណរគុណដល់ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន  កលវិទ្យាល័យ Qiannan Normal University For Nationalities និង សាលា ស្ទេបហ្វរវើដ អន្តរជាតិ ដែលបានសហការណ៍រៀបចំកម្មវិធីនេះឡើង ។

លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា អាស៊ាន ចិន មានប្រសាសន៍ថា ៖ ការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន នេះឡើង ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការអប់រំរវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន។ លោកបណ្ឌិតបានបន្តទៀតថា កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន រវាងនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងនិស្សិតសាកលវិទ្យាល័យជាតិគរុកោសល្យឈានណានខេត្តគួយចូវ ឆ្នាំ២០២៥ នាពេលនេះ ក្នុងគោលបំណងឱ្យនិស្សិតចិនបានសិក្សាឆ្វេងយល់អំពីទំនៀមទំលាប់ ប្រពៃណី វប្បធម៌ ល្បែងប្រជាប្រិយខ្មែរ ដែលជាមរតកដល់សម្បូរបែប ហើយជាពិសេសនោះបានសិក្សាឆ្វេងយល់ពីភាពរីកចម្រើនខាងវិស័យអប់រំរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាគ្រឹះស្ថានឈានមុខមួយដែលមានឈ្មោះល្បីល្បាញនៅរាជធានីភ្នំពេញ ហើយវាក៏ជាការផ្តល់ឱកាសឱ្យសាកលវិទ្យាល័យកម្ពុជា និង ចិន បានផ្លាស់ប្តូរការអប់រំជាលក្ខណៈអន្តរជាតិ មានឱកាសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទល់មុខគ្នា ហើយនឹងក្លាយជាវេទិកាមិត្តភាពដើម្បីលើកកម្ពស់           វិស័យអប់រំ ទេសចរណ៍ និងវប្បធម៌រវាងប្រទេសកម្ពុជា-ចិន។

តំណាងអោយសាកលវិទ្យាល័យ Qiannan Normal University For Nationalities កញ្ញា Xu Chan ប្រធានផ្នែកកិច្ចការបរទេស នៃសាកលវិទ្យាល័យឈានណានបានថ្លែងអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលា ស្ទេបហ្វរវើដ អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីអោយនិស្សិតចិនបានមកស្វែងយល់អំពីទំនៀមទំលាប់ ប្រពៃណី វប្បធម៌ ល្បែងប្រជាប្រិយខ្មែរ ហើយកញ្ញាក៏សូមថ្លែងអំណរគុណដល់ ក្រសួងអប់រំយុវជន និងកីឡានៃប្រទេសកម្ពុជាដែលបានគាំទ្រអោយមានកម្មវិធីការផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ លើកទី២ នេះឡើង ។

ក្នុងនោះផងដែរក៏មាននូវការរៀបចំការសម្តែងសិល្បៈរបាំជូនពរ និង របាំបុផ្ផាលោកីយ៍ដែលសម្តែងដោយនិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងការសម្តែងសកម្មភាពសិល្បៈដោយនិស្សិតនៃសាកលវិទ្យាល័យឈានណាន ក៏រួមបញ្ចូលទាំងការបង្ហាញនូវល្បែងប្រជាប្រិយខ្មែរដូចជាល្បែងលាក់កន្សែងជាដើមដោយមានការចូលរួមពីនិស្សិតកម្ពុជា-ចិន។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *