ក្រុមបាតុកម្មរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាថ្ងៃនេះ (ថ្ងៃទី៩ ខែមេសា) អំពាវនាវឱ្យរដ្ឋាភិបាលដកច្បាប់កាស៊ីណូ។
ការតវ៉ានេះត្រូវបានដឹកនាំដោយបណ្តាញនិស្សិតនិងប្រជាជនសម្រាប់ការកែទម្រង់ប្រទេសថៃ ដែលជាក្រុមដឹកនាំដោយអ្នកនយោបាយជើងចាស់ រួមមាន លោក Jatuporn Prompan Warong Dechgitvigrom និង លោក Phichit Chaimongkol។
ក្រុមបាតុករពាក់អាវសបោះពុម្ពជាមួយពាក្យស្លោក “គ្មានកាស៊ីណូ” និង “យើងមិនចង់បានកាស៊ីណូ” ទាមទារឱ្យរដ្ឋាភិបាល ពីការពិចារណាឡើងវិញ។
ទន្ទឹមនឹងនេះ ប្រជាជននៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្ត Nakhon Ratchasima Chanthaburi Prachuap Khiri Khan និង Lop Buri ក៏បានចូលរួមចលនាបញ្ចេញសម្លេងប្រឆាំងទៅនឹងគម្រោងកាស៊ីណូផងដែរ។
ប្រភព៖ ThaiPBSWorld ThailandNews