លោក គីម ជុងអ៊ុន ត្រួតពិនិត្យមជ្ឈមណ្ឌលរថក្រោះជំនាន់ក្រោយខណៈកូរ៉េខាងជើងពន្លឿនការជួសជុលយោធា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើងបានសាទរចំពោះ”ការរីកចម្រើនដ៏អស្ចារ្យនៅក្នុងបច្ចេកវិទ្យាស្នូលនៃរថក្រោះបែបកូរ៉េ”។លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការផលិតរថក្រោះនិងរថពាសដែកជំនាន់ក្រោយគឺជាកត្តាសំខាន់សម្រាប់ការធ្វើទំនើបកម្មយោធានិងសម្រេចបាននូវគោលដៅរបស់បក្សកាន់អំណាចនៃ “បដិវត្តន៍ទីពីរនៃកម្លាំងពាសដែក”។យោធាកូរ៉េខាងជើងកំពុងវិវត្តន៍យ៉ាងឆាប់រហ័សទៅជាកម្លាំងបច្ចេកវិទ្យាខ្ពស់។នាពេលថ្មីៗនេះ មេដឹកនាំប្រទេសនេះបានចូលរួមក្នុងការបង្ហាញនាវាពិឃាតមីស៊ីលដឹកនាំថ្មីChoe Hyon និងការសាកល្បងនៃការឈ្លបយកការណ៍ថ្មីនិងយន្តហោះគ្មានមនុស្សបើកវាយប្រហារ។