ឯកឧត្តម ឈិត សុគន្ធី បានអញ្ជើញចូលរួម ពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តតាកែវ ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ
ខេត្តតាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្ដាល អនុប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួម ពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តតាកែវ ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ៕