ឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ រួមជាមួយ​ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ Zoom ។

កិច្ចប្រជុំ​នេះដើម្បីពិនិត្យ​ និងពិភាក្សាលើរបៀបវារៈចំនួន​២​ ដូចខាងក្រោម​៖

១/​ ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤​ ។

២/​ ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤​ ៕

ខេត្តកែប​,​ ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៣​ ឧសភា​ ២០២៥

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *