ព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល រួមជាមួយមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរឃុំនៃស្រុកអង្គស្នួល បានចូលរួមពិធីចែកវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានប្រគេនជូនសាមណនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី នៃវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។