ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីសម្ពោធបើកឲ្យប្រេីប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សមិទ្ធផលថ្មីផ្លូវជាតិទាំង៣ខ្សែនេះ ឆ្លងកាត់ខេត្តចំនួន ៥ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប ដែលជាខ្សែផ្លូវប្រទាក់ក្រឡា និងតភ្ជាប់យ៉ាងសំខាន់ពីតំបន់មួយទៅតំបន់មួយសម្រាប់បម្រើឲ្យសកម្មភាពសេដ្ឋកិច្ច-សង្គមកិច្ច និងទេសចរណ៍នៅកម្ពុជា ។
ផ្លូវជាតិទាំង៣ខ្សែនេះផងដែរ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពល ស្ថិតនៅតំបន់ភាគកណ្ដាល និងតំបន់ភាគនិរតីរបស់កម្ពុជា ដែលបាននិងកំពុងសម្រួលដល់ការធ្វេីដំណេីររបស់បងប្អួនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផលទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ។ ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ខេត្តកែប, ព្រឹកថ្ងៃអង្គារ ទី២៩ មេសា ២០២៥