ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាកិតិ្តយសក្នុងពិធីបិទការសូធ្យកម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ ទូទាំងប្រទេសលើកទី៣២

តមតាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាកិតិ្តយសក្នុងពិធីបិទការសូធ្យកម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ ទូទាំងប្រទេសលើកទី៣២ និងសូធ្យចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមអធិតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅបរិវេណវិហារធំឥស្លាម ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ។

     

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *