អាស៊ានអាចកំណត់គោលដៅពាណិជ្ជកម្មសេរី ១០០% ដើម្បីជំរុញកិច្ចខិតខំ ប្រឹងប្រែងធ្វើសមាហរណកម្ម

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានស្នើថាអាស៊ាន គួរតែខិតខំធ្វើពាណិជ្ជកម្មសេរី ១០០%ដើម្បីបង្កើនសមាហរណកម្មក្នុងតំបន់។

លោកបានបញ្ជាក់ពីតម្រូវការក្នុងការលុបបំបាត់របាំងមិនមែនពន្ធគយ និងពន្លឿន ពាណិជ្ជកម្មសេវាកម្ម ដើម្បីធ្វើឱ្យអាស៊ានកាន់តែមានការប្រកួតប្រជែង។

លើសពីនេះ លោកបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយ ដៃគូខាងក្រៅ និងការអភិវឌ្ឍន៍បណ្តាញថាមពលក្នុងតំបន់ ដើម្បីពង្រឹងភាពធន់ នឹងសេដ្ឋកិច្ច។


ប្រភព៖ CNA

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *