រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាព​ការងារ​ត្រៀមចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម និងកម្មវិធីពាក់ព័ន្ធ

នារសៀលថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ បាន​អញ្ជើញ​​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាព​ការងារ​ត្រៀមចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម និងកម្មវិធីពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ អង្គការអន្តរជាតិសម្រាប់សន្ធានកម្ម នឹងត្រូវបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់និងសម្របសម្រួលការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី អភិវឌ្ឍទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋតាមរយៈយន្ដការសន្ធានកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃជម្រើសនិងភាពបត់បែនក្នុងការដោះស្រាយវិវាទអន្តរជាតិ និងកំណើននៃការប្រើប្រាស់យន្តការសន្ធានកម្មសម្រាប់ដោះស្រាយវិវាទអន្ដរជាតិ។   ប្រភព៖ ក្រសួងព័ត៌មាន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាព​ការងារ​ត្រៀមចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម និងកម្មវិធីពាក់ព័ន្ធ Read More

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវា នៃការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលឧក្រិតកម្មភ្នំប្រុស

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៥ នេះ បានប្រារព្ធទិវា នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នឹងមានការជួបជុំរាប់បាតព្រះសង្ឃចំនួន៧៩អង្គ ស្ថិតនៅមណ្ឌលឧក្រិតកម្មភ្នំប្រុស និងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញានក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម។ ក្នុងឪកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា …

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវា នៃការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលឧក្រិតកម្មភ្នំប្រុស Read More

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញក្នុងវិស័យព័ត៌មាន ស្របតាមការវិវឌ្ឍបច្ចេកវិទ្យា ធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សជំនាញនៅក្នុងវិស័យព័ត៌មាន គឺដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ក្នុងការធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា, ខណៈនៅឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សចំនួនជាង ៨០វគ្គ ដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម និងតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា …

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញក្នុងវិស័យព័ត៌មាន ស្របតាមការវិវឌ្ឍបច្ចេកវិទ្យា ធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា Read More

សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញអធិបតី ប្រារព្ធ«ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, …

សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត Read More

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SAMDECH TECHO FOUNDATION FOR SME DEVELOPMENT IN CAMBODIA) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម។ វិមាន៧មករា រាជធានីភ្នំពេញ,ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥       …

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា Read More

ទិវាជាតិនៃការចងចាំ ២០​ ឧសភា​ ឆ្នាំ​២០២៥ ស្ថិតនៅវត្តកំពង់ត្រឡាច ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ។

ទិវាជាតិនៃការចងចាំ ២០​ ឧសភា​ ឆ្នាំ​២០២៥ ស្ថិតនៅវត្តកំពង់ត្រឡាច ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ។ ២០​ ឧសភា គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប ចងចាំមិនអាចបំភ្លេចបាននូវរបបដ៏ឃោរឃៅខ្មៅងងឹត កម្ពុជាប្រជាធិបតេយ្យឬរបបប្រល័យពូជសាសន៍ ប៉ុល ពត​ និងជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបនោះ ។ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារសន្តិភាព ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញជា​ដាច់ខាត​ ៕​ ខេត្តកែប​,​ ព្រឹក​ថ្ងៃ​អង្គារ​ ទី​២០​ ឧសភា​ ២០២៥  

ទិវាជាតិនៃការចងចាំ ២០​ ឧសភា​ ឆ្នាំ​២០២៥ ស្ថិតនៅវត្តកំពង់ត្រឡាច ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ។ Read More

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពិនិត្យពិភាក្សាលេីសំណេីគម្រោងវិនិយោគរបស់វិស័យឯកជន ស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប​ ៕

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពិនិត្យពិភាក្សាលេីសំណេីគម្រោងវិនិយោគរបស់វិស័យឯកជន ស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប​ ៕ ខេត្ត​កែប​,​ ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៩​ ឧសភា​ ២០២៥      

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពិនិត្យពិភាក្សាលេីសំណេីគម្រោងវិនិយោគរបស់វិស័យឯកជន ស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប​ ៕ Read More

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូជាន់ខ្ពស់សហព័ន្ធសហជីពប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូជាន់ខ្ពស់សហព័ន្ធសហជីពប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ នារសៀលថ្ងៃទី១៨ ខែឧសភា បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធសហជីពជាច្រើននាក់ប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន និងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបង្ហាញជូនគណៈប្រតិភូសហព័ន្ធសហជីពប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន នូវវឌ្ឍនភាពការងារនៅក្នុងវិស័យការងារ សន្តិសុខសង្គម …

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូជាន់ខ្ពស់សហព័ន្ធសហជីពប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន Read More

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតារខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕     

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា Read More