ឯកឧត្តម ទេព អស្នារិទ្ធ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ ក្រុមការងារអេបក្រសួងព័ត៌មាននៅថ្ងៃទី៦ ខែឧសភានេះថា កម្រិតសុវត្ថិភាពការងាររបស់អ្នកសារព័ត៌មាននៅកម្ពុជាកាន់កើនខ្ពស់ជាមុនដែលធានាអោយអ្នកសារព័ត៌មានបំពេញការងារដោយគ្មានការភ័យខ្លាច។ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកយកលទ្ធផលស្ទង់មតិឆ្នាំ២០២៥ដែលធ្វើឡើងថ្មីៗនេះមកបង្ហាញថា អ្នកសារព័ត៌មានដែលចូលរួមស្ទង់មតិចំនួនជាង ៨៦ភាគរយ បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ តាមលទ្ធផលនេះ បានបង្ហាញអំពីកម្រិតសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២ភាគរយបើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨ភាគរយ។ ការបញ្ជាក់នេះជាការឆ្លើយតបចំពោះក្តីបារម្ភអំពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។ លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា …
អ្នកនាំពាក្យក្រសួងព័ត៌មានឆ្លើយតបចំពោះក្តីបារម្ភអំពីសុវត្ថិភាពការងាររបស់ អ្នកសារព័ត៌មាន Read More