សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក

ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលនឹងត្រូវដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង​ ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។ ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកនេះ គឺរៀបចំឡើងក្រោមការដឹកនាំ និងគិតគូរយ៉ាងច្បាស់លាស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសជំរុញការវិនិយោគ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស …

សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក Read More

ក្រុមបាតុកម្មរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាថ្ងៃនេះ (ថ្ងៃទី៩ ខែមេសា) អំពាវនាវឱ្យរដ្ឋាភិបាលដកច្បាប់កាស៊ីណូ។

ក្រុមបាតុកម្មរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាថ្ងៃនេះ (ថ្ងៃទី៩ ខែមេសា) អំពាវនាវឱ្យរដ្ឋាភិបាលដកច្បាប់កាស៊ីណូ។ ការតវ៉ានេះត្រូវបានដឹកនាំដោយបណ្តាញនិស្សិតនិងប្រជាជនសម្រាប់ការកែទម្រង់ប្រទេសថៃ ដែលជាក្រុមដឹកនាំដោយអ្នកនយោបាយជើងចាស់ រួមមាន លោក Jatuporn Prompan Warong Dechgitvigrom និង លោក Phichit Chaimongkol។ ក្រុមបាតុករពាក់អាវសបោះពុម្ពជាមួយពាក្យស្លោក “គ្មានកាស៊ីណូ” និង “យើងមិនចង់បានកាស៊ីណូ” ទាមទារឱ្យរដ្ឋាភិបាល ពីការពិចារណាឡើងវិញ។ ទន្ទឹមនឹងនេះ ប្រជាជននៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្ត Nakhon Ratchasima Chanthaburi Prachuap …

ក្រុមបាតុកម្មរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាថ្ងៃនេះ (ថ្ងៃទី៩ ខែមេសា) អំពាវនាវឱ្យរដ្ឋាភិបាលដកច្បាប់កាស៊ីណូ។ Read More

ថៃនឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក និងការបញ្ចុះពន្ធមួយចំនួន

ថៃនឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក និងការបញ្ចុះពន្ធមួយចំនួន ប្រទេសថៃ៖ ប្រទេសថៃបានប្រកាសពីផែនការបង្កើនការនាំចូល​ពីអាមេរិក រួមមាន ផលិតផលកសិកម្ម ថាមពល និងយន្តហោះ ហើយនឹងការបញ្ចុះពន្ធមួយចំនួន​លើទំនិញអាមេរិកផងដែរ។ ប្រទេសថៃកំពុងរៀបចំសំណើ និងកំណត់ការកិច្ចចរចាជាមួយសហរដ្ឋអាមេរិក​ក្នុងពេលឆាប់ៗខាងមុខនេះ។ ពន្ធគយលើការនាំចូល ៣៦% ពីសហរដ្ឋអាមេរិក នឹងប៉ះពាល់ខ្លាំងដល់ការនាំចេញ និងការបន្ថយកំណើនសេដ្ឋកិច្ចថៃ។ ប្រភព៖ Reuters

ថៃនឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក និងការបញ្ចុះពន្ធមួយចំនួន Read More

វៀតណាមនឹងទិញផលិតផលការពារជាតិ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយគម្លាតពាណិជ្ជកម្ម

វៀតណាមនឹងទិញផលិតផលការពារជាតិ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយគម្លាតពាណិជ្ជកម្ម វៀតណាម៖ វៀតណាមគ្រោងនឹងទិញទំនិញផលិតផលការពារជាតិ និងសន្តិសុខ​របស់អាមេរិក ដើម្បីដោះស្រាយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលលើសជាង ១២៣ ប៊ីលានដុល្លារកាលពីឆ្នាំមុន។ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យពន្យារពេលចំនួន ៤៥ថ្ងៃ សម្រាប់ការអនុវត្ត​ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីទុកពេលការចរចា និងធានាឱ្យមានតុល្យភាព​នៃទំនាក់ទំនងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ វៀតណាមក៏កំពុងបញ្ជាទិញយន្តហោះពាណិជ្ជកម្ម​ដែលអាចដឹកជញ្ជូន​ក្នុងល្បឿនលឿនពីសហរដ្ឋអាមេរិក ក្នុងគោលបំណងឆ្លើយតបនឹងកង្វល់របស់​ក្រុមប្រឺក្សាពាណិជ្ជកម្មអាមេរិកផងដែរ។ ប្រភព៖ CNA

វៀតណាមនឹងទិញផលិតផលការពារជាតិ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយគម្លាតពាណិជ្ជកម្ម Read More

«ចិន» សងសឹកដោយការដំឡើងពន្ធនាំចូលលើទំនិញអាមេរិក ៣៤%

“ចិន” ប្រកាសពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកគ្រប់ប្រភេទកើនឡើង ៣៤% រួមនឹងការគ្រប់គ្រងការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក នេះជាការឆ្លើយតបទៅនឹងវិធានការពន្ធរបស់លោក Donald Trump។ នៅថ្ងៃនេះ (ថ្ងៃទី 5 ខែមេសា ឆ្នាំ 2025) ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសអំពីការដំឡើងពន្ធនាំចូលលើផលិតផលទាំងអស់ពីសហរដ្ឋអាមេរិកបន្ថែម 34 ភាគរយទៀតជាការឆ្លើយតបទៅនឹងពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump ។ ដោយនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១០ ខែមេសា នេះតទៅ។ ពន្ធនឹងបន្ថែមលើពន្ធនាំចូលដែលមានស្រាប់។ មុនពេល Trump វាយបកវិញ ដោយនិយាយថា ចិនកំពុងធ្វើការផ្លាស់ប្តូរខុស ដោយសារតែមិនមានសមត្ថភាពក្នុងការឆ្លើយតបដូចនេះបាននោះទេ។ …

«ចិន» សងសឹកដោយការដំឡើងពន្ធនាំចូលលើទំនិញអាមេរិក ៣៤% Read More

Trump បញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយនឹងពន្ធសកល

អាមេរិក៖ លោកប្រធានាធិបតី Trump បានប្រកាសពីពន្ធគយ រួមទាំងការកំណត់ មូលដ្ឋាន ១០% លើការនាំចូលទាំងអស់ និងអត្រាខ្ពស់សម្រាប់ប្រទេសជាក់លាក់ ដូចជា ៣៤% សម្រាប់ប្រទេសចិន និង ២០% សហភាពអឺរ៉ុប និង ២៤% លើជប៉ុន។ ចំណាត់ការនេះមានគោលបំណងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ប៉ុន្តែបាន បង្កឱ្យមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មសកល និងផលប៉ះពាល់ សេដ្ឋកិច្ចដែលអាចកើតមាន។ ប្រភព៖ Bangkok Post

Trump បញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយនឹងពន្ធសកល Read More

ប្រទេសថៃអាចខាតបង់ទឹកប្រាក់ ៨ ប៊ីលានដុល្លារដោយសារពន្ធអាមេរិក

ប្រទេសថៃ៖ ថៃអាចទទួលរងការខាតបង់ពីការនាំចេញពី ៧ ទៅ ៨ ប៊ីលានដុល្លារ ដោយសារពន្ធរបស់អាមេរិក បើសិនរដ្ឋបាលអាមេរិ​កនឹងដំឡើង​ពន្ធរវាងប្រទេស ទាំងពីរ។ ថៃប្រមូលពន្ធប្រហែល ១១% ខ្ពស់ជាងអាមេរិកក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ។ ដើម្បីជៀសវាងពន្ធរបស់អាមេរិក ប្រទេសថៃនឹងជំរុញការនាំចូលពោត សណ្តែកសៀង ប្រេងឆៅ និងអេតាន ដើម្បីបង្រួមអតិរេកពាណិជ្ជកម្ម​ជា​មួយសហរដ្ឋអាមេរិក។ ប្រភព៖ CNA

ប្រទេសថៃអាចខាតបង់ទឹកប្រាក់ ៨ ប៊ីលានដុល្លារដោយសារពន្ធអាមេរិក Read More

ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់វៀតណាមមានអត្រាកំណើនរង្វង់ ០,៣% នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤

វៀតណាម៖ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ និងកាបូបរបស់វៀតណាមកើនឡើង ០,៣% ដែលមានតម្លៃប្រមាណ ១៨,៥០២ លានដុលា្លរ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ បើធៀបរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ប្រភព៖មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ, ទាញយកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥

ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់វៀតណាមមានអត្រាកំណើនរង្វង់ ០,៣% នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ Read More

សកម្មភាពរោងចក្រនៅក្នុងតំបន់អាស៊ីធ្លាក់ចុះដោយសារពន្ធគយរបស់អាមេរិក

ប្រទេសចិន៖ សកម្មភាពរោងចក្រនៅអាស៊ីបានធ្លាក់ចុះក្នុងខែមីនា ដោយសារ សង្គ្រាមពន្ធគយររបស់សហរដ្ឋអាមេរិក និងការថយចុះ តម្រូវការសកល ដែលប៉ះ ពាល់ដល់ទំនុកចិត្តអាជីវកម្ម។ សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានបង្ហាញពីកំណើន ខណៈប្រទេស ផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី ដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ប្រឈមនឹងការធ្លាក់ចុះ។ យោងតាម PMI របស់ប្រទេសចិនបានកើនឡើងដល់ ៥១,២ ក្នុងខែមីនា ពី ៥០,៨ ក្នុងខែមុន ដែលជាអត្រាកំណើនលើសពីការរំពឹងទុក។ ប្រភព៖ Reuters

សកម្មភាពរោងចក្រនៅក្នុងតំបន់អាស៊ីធ្លាក់ចុះដោយសារពន្ធគយរបស់អាមេរិក Read More